ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 28 មីនា 2023
ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

ស្លាកខ្លោងទ្វារសាលារៀនចំនួនពីរនោះ ទី១សាលាបឋមសិក្សាកូនកុក បានសរសេរអក្សរខុសនូវពាក្យថា ស្ដេច (ស្ដាច់) និងទី២ស្លាកខ្លោងទ្វារសាលាបឋមសិក្សាដំណាក់ក្របី ផុយរលេះមើលលែងចង់ស្គាល់ទៅហើយបានកំពុងកើតឡើងនៅភូមិព្រែកស្មាច់ និងភូមិពាមកាយ ស្ថិតនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

ទាក់ទងសកម្មភាពនេះលោក ទន់ សេដ្ឋា ប្រធានការិយាល័យអប់រំស្រុកគីរីសាគរបានឱ្យដឹងថា លោកនឹងជម្រាបបញ្ហានេះទៅលោកនាយកសាលាទាំងពីរឱ្យបានជ្រាប។ ចំណែកសភាពអាគារសាលារៀនដែលពុំទាន់រឹងមាំត្រឹមត្រូវនោះលោកថា សាលារៀនបឋមសិក្សាទាំងពីរនិងអនុវិទ្យាល័យព្រែកស្មាច់ខាងការិយាល័យអប់រំស្រុកបានស្នើទៅថ្នាក់លើយូរហើយដែរ ប៉ុន្តែមិនទាន់ទទួលបាន។ សម្លេង….

ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

បច្ចុប្បន្នសិស្សប្រុសស្រីកំពុងសិក្សានៅសាលាបឋមសិក្សាកូនកុកមានចំនួន ៥៥នាក់ សាលាមត្តេយ្យនិងបឋមសិក្សាដំណាក់ក្របីមានចំនួន ៧០នាក់ នេះមិនទាន់រាប់បញ្ចូលចំនួនសិស្សអនុវិទ្យាល័យព្រៃស្មាច់នៅឡើយ។

ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋនៅតំបន់កូនកុកខាងលើកាលដើមឡើយរស់នៅជាប់មាត់សមុទ្រនិងលើផ្ទៃសមុទ្រ ក្រោយមកពួកគាត់តម្រូវឱ្យរើចេញមកនៅលើគោកដោយមិនប្ដូរឈ្មោះភូមិនិងទទួលបានដីស្នាក់នៅអាស្រ័យផលតាមគោលនយោបាយរបស់ររាជរដ្ឋាភិបាលតាមរយៈក្រុមហ៊ុនយូញៀន Union Development  Group (UDG) ដែលជាអ្នកទទួលបានសិទ្ធិវិនិយោគលើដីនៅតំបន់នោះ។

ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់

បើគិតរយៈពេលមកនៅទីតាំងថ្មីនេះបាន១០ទៅ១២ឆ្នាំមកហើយ ប៉ុន្តែរេដ្ឋារចនាសម្ព័ន្ធទាក់ទងនិងផ្លូវ ស្ពាន សាលារៀន និងប្រភពទឹកស្អាតប្រើប្រាស់នៅពុំទាន់បំពេញតម្រូវការឱ្យបានត្រឹមត្រូវគ្រប់គ្រាន់នៅឡើយ៕

ស្លាកសាលារៀនចំនួនពីរនៅឃុំកោះស្ដេច សរសេរអក្សរខុសនិងមួយទៀតរលេះមើលលែងចង់ស្គាល់