បុគ្គលឈ្មោះ សុកាន ដែលប្រជាពលរដ្ឋរាយការមកថា តែងតែនៅពីក្រោយនៃការកាប់ទន្ទ្រានព្រៃកោងកាងលិចទឹកយកដី ឥលូវឃើញមុខសញ្ញានេះបន្តសកម្មភាពដោយជួលកម្មករជីកចង្អូរទឹកហ៊ុំព័ទ្ធដីព្រៃលិចរាប់ហិកតានៅចំណុចកៀនអង្គុញ ក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
បើតាមលោក អៀង អាង មេភូមិចំការលើ បានលើកឡើងថា ឈ្មោះ កាន បទល្មើសច្រើនណាស់ច្រើនជាងគេ និងពិបាក់និយាយគ្នាណាស់ មិនដឹងជាអាងអ្វីទេ។ សម្លេង———
ទាក់ទងបញ្ហាខាងលើនេះលោក សុកាន ដឺលគេសង្ស័យនៅពីក្រោយសកម្មភាពទន្ទ្រានដីព្រៃនោះ មិនទាន់អាចសុំការបញ្ជាក់បានទេ បន្ទាប់ពីអ្នកសារព័ត៌មានខលចូលទូរស័ព្ទរបស់លោកជាច្រើនដង តែពុំមានអ្នកលើក។
ប្រភពពីអ្នកភូមិចំការលើ ថា លោក សុកាន មានចំការកៅស៊ូរាប់សិបហិកតា និងបានជួលកម្មករមកពីស្រុកឆ្ងាយឱ្យកាប់ព្រៃកោងកាង និងព្រលិចទឹក ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំធ្វើបន្តិចៗទើបបានដីធំដូចនេះ។
ចំណែក លោក ប៉រ៉ានី ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានលើកឡើងថា ចាំឱ្យលោក តេងហាន់ ប្រធានសហគមន៌ចុះទៅមើលចុច និយាមការមកមើលសិនថាចូលដែនអភិរក្សប៉ុន្មាន បើចូលគឺខុសច្បាប់ហើយ។
រីឯលោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ ទទួលបន្ទុកបទល្មើសទន្ទ្រានដីព្រៃ និងអ្នកនាំពាក្យរដ្ឋបាលស្រុកថា ចាំឱ្យកម្លាំងចុះទៅមើលសិន។
បើតាមច្បាប់បានចែងថា អ្នកដែលកាប់រានយក ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕