រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 31 តុលា 2024
រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?

ករណីយកដីព្រៃក្នុងឧទ្យានជាតិបូទុមសាគរបន្ទាប់ពីលោក ខៀវ  សុកាន ជាជនសង្ស័យបដិសេធថាមិនបានទន្ទ្រានយក ពេលនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងដល់អយ្យការសាលាដំបូងខេត្តកោះកុងរួចហើយ គ្រាដែលរដ្ឋបាលស្រុកបូទុមសាគរចេញលិខិតបង្គាប់ការឱ្យចុះពិនិត្យលើដីផ្សេងទៀតដែលលោក សុកាន កំពុងកាន់កាប់ នៅចំណុចភ្នំចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?

បើតាមប្រភព 1Post ទទួលបានក្រោយសមាសភាពអាជ្ញាធរនិងមន្ត្រីជំនាញចំនួន ០៨នាក់ចុះពិនិត្យកាលពីពេលថ្មីៗនេះបានធ្វើវាស់វែងជាបឋមរកឃើញដីចំនួនជាង ២០ហិកតាជាអតីតដីព្រៃឧទ្យានជាតិបូទុមសាគរ ឥលូវស្ថិតក្នុងអនុក្រិត្យលេខ ៣០ ចុះឆ្នាំ២០២១  ហើយកំពុងស្ថិតក្នុងការស្នើសុំទៅថ្នាក់ខេត្តដើម្បីកាត់ឆ្វៀល។ 

ប្រភពបានបន្តថា លោក សុកាន សម្បូរដីនៅទីនោះ ហើយការកាន់កាប់ទៀតសោតពាក់ព័ន្ធជាមួយអតីតប្រធានការិយាល័យឧទ្យានជាតិបូទុមសាគរគឺលោក អ៊ឹង មុន្នី ហៅ វ៉ាត បច្ចុប្បន្នចូលនិវត្តន៍ទៅហើយ។ រីឯដីនោះក៏មានដាំដំណាំផ្សេងៗ និងសង់ផ្ទះ ផងដែរ។ 

រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?

បច្ចុប្បន្នអាជ្ញាធរ និងមន្ត្រីជំនាញកំពុងធ្វើការផ្ទៀងផ្ទាត់ និងធ្វើរបាយការជូនថ្នាក់ដឹកនាំខេត្តកោះកុងដើម្បីជូនជ្រាប និងពិចារណា។

បើតាមលោក អ៊ាង អាង មេភូមិចំការលើ មុនពេលចុះពិនិត្យទីតាំងដីលោក សុខ កាន់កាប់នេះបានលើកឡើងថា ឈ្មោះ កាន បទល្មើសច្រើនណាស់ច្រើនជាងគេ និងពិបាក់និយាយគ្នាណាស់ មិនដឹងជាអាងអ្វីទេ។ សម្លេង——

រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?

សូមរម្លឹកថា កាលពីពេលកន្លទៅនេះក្រសួងបរិស្ថានបានប្រើផ្កាយរណបថតឃើញការទន្ទ្រានលើដីរដ្ឋក្នុងតំបន់ការពារធម្មជាតិចំនួន ១០៦ ចំណុច ស្ថិតនៅខេត្តកោះកុង និងបានស្នើដល់រដ្ឋបាលខេត្តចុះទប់ស្កាត់និងបង្ក្រាបឱ្យទាន់ពេលវេលា និងចុះអនុវត្តន៍ឱ្យទៀងទាត់ជារៀងរាល់ខែ៕

រឿងដីព្រៃឧទ្យានជាតិបូទុមសាគរទៅដល់តុលាការហើយ តើអ្នកណាពាក់ព័ន្ធប្រយោជន៍ខ្លះ?