សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 15 តុលា 2024
សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

យុវជន ៦នាក់ ត្រូវបានក្រុមសន្តិសុខក្លឹបកម្សាន្តមួយកន្លែងឈ្មោះ The M នៅក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទពាក់ព័ន្ធការវាយតប់គ្នាកាលពីថ្ងៃទី ១០ តុលា ២០២៤ ក្រោយមកសមត្ថកិច្ចដោះលែង ៥នាក់ សល់យុវជនម្នាក់ឈ្មោះ សុទន់ អាយុ ១៨ឆ្នាំ ជាកូនកំព្រាឪពុកម្ដាយ មុខរបរកម្មករ រស់នៅជាមួយអ៊ុំស្រី ។ បើតាមរូបភាពនេះគឺចងកនឹងខ្សែក្រវាត់ស្លាប់ជាប់ចម្រឹងបង្អួចក្នុងបន្ទប់ឃុំឃាំងទាំងជើងហាក់ដូចជាមិនផុតពីផ្ទៃខាងក្រោម។

សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

អ្វីដែលគេកើតឆ្ងល់នោះតើសន្តិសុខក្លឹប The M ចាប់មនុស្ស ៦នាក់បញ្ជូនមកនេះមានកំហុសដែរឬទេ បើសមត្ថកិច្ចថា ក្រោយសាកសួរ ៥នាក់មិនពាក់ព័ន្ធហើយដោះលែងទៅវិញ មានតែម្នាក់ទេជាជនសង្ស័យ គឺយុវជនកំព្រាដែលបានចងកស្លាប់នោះ?  តើអ្នកដែលធ្វេសប្រហែសរឿងយាមកាមជនជាប់ឃុំអាចនឹងទទួលទោសទណ្ឌដែរឬទេ? 

សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

បើតាមលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យ 1Post ដឹងថា សន្តិសុខក្លឹប The M បាននាំមនុស្ស ៦នាក់មកកាន់អធិការដ្ឋាន រួមទាំងជនរងគ្រោះថាជាករណីហិង្សា  ក្រោយពីកម្លាំងជំនាញសាកសួរជាលទ្ធផលអ្នកជាប់ពាក់ព័ន្ធតែម្នាក់ទេឈ្មោះ គីម សុទន់ (អ្នកចងក) ដែលបានសារភាពថាខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយតាមចម្លើយជងរងគ្រោះឈ្មោះ កែវ សំណាង ក៏បានចង្អុរទៅឈ្មោះ គីម សុទន់ ដូចគ្នា។ ក្រោយពីបានការឯកភាពឱ្យឃាត់ខ្លួនពីលោកស្រីព្រះរាជអាជ្ញាខេត្តកោះកុង មន្ត្រីនគរបាលយុត្តិធម៍ក៏បានដោះសំលៀកបំពាក់រួចនាំចូលទៅក្រុងបន្ទប់ឃុំបណ្តោះអាសន្ន និងមានការយាមកាមយ៉ាងយកចិត្តទុកដាក់។ លុះព្រឹកឡើងម៉ោងជិត ៧ មន្ត្រីនគរបាលបានយកសម្លៀកបំពាក់មកឱ្យឈ្មោះ គីម សុទន់ ស្លៀកពាក់វិញ ហើយនគរបាលបានដើរទៅបន្ទប់រៀបចំសុំណុំរឿងដែលបានធ្វើរួចដើម្បីបញ្ជូនទៅផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាន ឱកាសនោះធ្វើឱ្យឈ្មោះ សុទន់ ចងកខ្លួនឯងតែម្តង។ 

សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

លោកអធិការបន្តឱ្យដឹងទៀតថា បើតាមគ្រូពេទ្យជំនាញធ្វើកោសល្យវិច័យនៅលើក្បាល ដងខ្លួន និងអវយវ:ពុំមានស្លាកស្នាមទេ និងបានប្រគល់សាកសពឱ្យទៅអ៊ុំស្រីបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយករណីនេះជំនាញកំពុងស្រាវជ្រាវបន្តទៀត។ 

សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង

ទាក់ទងបញ្ហានេះ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីក្លឹប The M បាននៅឡើយទេ។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕

សន្តិសុខនៅក្លឹប The M ចាប់យុវជន៦នាក់រឿងវាយតប់មកអធិការដ្ឋានក្រុងខេមរភូមិន្ទ ដោះលែង៥នាក់ សល់ម្នាក់ចងកស្លាប់នៅបន្ទប់ឃុំឃាំង