យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 31 តុលា 2024
យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន

ការឈូសឆាយកាប់រានដីព្រៃជាច្រើនហិកតាព័ទ្ធយកជាកម្មសិទ្ធនៅចំណុចស្ទឹងឆាយរមាសស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេសង្ស័យថា លោកស្រី ស្រេងសោភ័ណ្ឌ និងមន្ត្រីបានកន្ទេលធំបន្លំដេកមួយចំនួននៅពីក្រោយនៃសកម្មភាពនេះ។

ប្រភពដំណឹងបានឱ្យដឹងថា លោកស្រី ស្រេងសោភ័ណ្ឌ បានជួលឱ្យគេយកគ្រឿងចក្រមកឈូសឆាយ និងសង់របងថ្មហ៊ុំព័ទ្ធយកដីព្រៃនៅចំណុចឆាយរមាសនោះ ដោយបានរំលោភចូលទៅលើដីប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលផងទៀត។

យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន

ប្រភពពីអ្នកភូមិបានបន្តឱ្យដឹងថា ការកាប់រុករានកន្លងទៅនៅតំបន់នោះជាប់ពាក់ព័ន្ធជាមួយលោក ម៉ឹង សុភា ហៅប៉ែត ជាមេឃុំជីផាតផងដែរ តែលោកមេឃុំប៉ែត បានបដិសេធហើយថាខ្លួនពុំមានពាក់ព័ន្ធដីទាំងនោះទេ។ បន្ទាប់មកក៏លេចឈ្មោះ ស្រេង សោភ័ណ្ឌ មកវិញម្ដង និងអាចធ្វើសកម្មភាពបានរលូន ទោះជាមើលទៅដូចលេងបិទពួនក៏ដោយ។ 

យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន

ទាក់ទងបញ្ហានេះលោកស្រី ស្រេង សោភ័ណ្ឌ មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។ បើតាមលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងថា កន្លងទៅខាងរដ្ឋបាលស្រុកធ្លាប់បានចុះទៅធ្វើការហាមឃាត់គ្រឿងចក្រនោះម្ដងហើយ តែពេលដែលអាជ្ញាធរមិនបានចុះទៅឃ្លាំមើលក្រុមទាំងនោះក៏ធ្វើសកម្មភាពដដែល ដោយគេដាក់កម្លាំងកាប់ឆ្ការព្រៃប្រើកាំបិត និងពូថៅជាដើម។

យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន

ទោះយ៉ាងណាគេនៅតែកើតឆ្ងល់ថា អាជ្ញាធរតាំងពីភូមិ  ឃុំ រហូតដល់ស្រុក រួមទាំងសមត្ថកិច្ចជំនាញហាក់ដូចជាក្ដាប់មុខសញ្ញាបានហើយ តើហេតុអ្វីបណ្ដែតបណ្ដោយឱ្យសកម្មភាពអ្នកប្រព្រឹត្តធ្វើទៅបាន ដោយរួចខ្លួនដូចនេះ?

សូមរម្លឹកថា កាលពីពេលថ្មីៗនេះក្រសួងបរិស្ថានបានប្រើផ្កាយរណបថតឃើញការទន្ទ្រានលើដីរដ្ឋក្នុងតំបន់ការពារធម្មជាតិចំនួន ១០៦ ចំណុច ស្ថិតនៅខេត្តកោះកុង និងបានស្នើដល់រដ្ឋបាលខេត្តចុះទប់ស្កាត់និងបង្ក្រាបឱ្យទាន់ពេលវេលា និងចុះអនុវត្តន៍ឱ្យទៀងទាត់ជារៀងរាល់ខែ៕ តាពេជ្រ

យកដីព្រៃចែកគ្នានៅជីខលើ ស្ថិតក្នុងមន្ទិលបានកន្ទេលធំបន្លំដេក គ្រាដែលអ្នកប្រព្រឹត្តរួចខ្លួន