ក្រុមអ្នកភូមិថ្នល់កែងលើកគ្នាតវ៉ាមិនឱ្យឈ្មួញបូមខ្សាច់ បន្ទាប់ពីបាក់ស្រុតដីស្រែចម្ការជាបន្តបន្ទាប់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 27 កុម្ភៈ 2023
ក្រុមអ្នកភូមិថ្នល់កែងលើកគ្នាតវ៉ាមិនឱ្យឈ្មួញបូមខ្សាច់ បន្ទាប់ពីបាក់ស្រុតដីស្រែចម្ការជាបន្តបន្ទាប់

ក្រុមប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៥ កុម្ភះ ឆ្នាំ២០២៣ បានផ្ទុះការតវ៉ាមិនឱ្យឈ្មួញខ្សាច់លោក រស់ ចន្ទ្រា ធ្វើសកម្មភាពបូមបន្តទៀត ព្រោះតែបាក់ស្រុតក្បាលដីស្រែចម្ការជាបន្តបន្ទាប់ ខណ:មន្ត្រីមន្ទីរបរិស្ថាននិងមន្ទីររ៉ែខេត្តកំពង់ឆ្នាំងអត់ដឹងរឿង។

ទីតាំងបូមខ្សាច់នោះស្ថិតចំណុចក្បែរវត្តពន្លាជ័យ ជាប់ស្ពានប៉ាឡេរវាងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ វីដេអូ https://fb.watch/iZBxIbspBN/

ក្រុមអ្នកភូមិថ្នល់កែងលើកគ្នាតវ៉ាមិនឱ្យឈ្មួញបូមខ្សាច់ បន្ទាប់ពីបាក់ស្រុតដីស្រែចម្ការជាបន្តបន្ទាប់

បើតាមប្រជាពលរដ្ឋ និងលោកស្រីមេភូមិ បានត្អូញត្អែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មរណ៌្មខ្លាំងលើការដ្ឋានបូមខ្សាច់របស់លោក រស់ ចន្ទ្រា  ដែលយកគ្រឿងចក្រមកជីកកាយបូមយកខ្សាច់ពីក្នុងអូរ បានបណ្ដាលឱ្យបាក់ដីក្បាលស្រែចម្ការរបស់ពួកគាត់នៅតាមបណ្តោយស្របមាត់អូរជាបណ្ដើរៗ និងមួយផ្នែកទៀតពួកគាត់ខ្លាចបាក់ស្រុតស្ពានដែកប៉ាឡេសម្រាប់ធ្វើដំណើរឆ្លងកាត់ពីរកំពង់ឆ្នាំងទៅខេត្តកំពង់ស្ពឺ ព្រោះការដ្ឋាននេះបានធ្វើសកម្មភាពនៅជិតស្ពានពេក។ 

ទាក់ទងការលើកឡើងខាងលើម្ចាស់អាជីវកម្មលោក រស់ ចន្ទ្រា 1Post មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយ។

ក្រុមអ្នកភូមិថ្នល់កែងលើកគ្នាតវ៉ាមិនឱ្យឈ្មួញបូមខ្សាច់ បន្ទាប់ពីបាក់ស្រុតដីស្រែចម្ការជាបន្តបន្ទាប់

ចំណែកលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល បាឱ្យដឹងថា ការបូមខ្សាច់ខាងលើនេះវាជាការពិសោធន៍ហើយមិនមានច្បាប់ទេខាងលោកនិងមន្ទីរបរិស្ថានម នឹងចុះទៅធ្វើការឃាត់សួរនាំតាមនិតិវិធី។

ទោះយ៉ាងនេះក្ដីក្រុមអ្នកភូមិទទូចដល់អាជ្ញាធរថ្នាក់ខេត្ត និងមន្ទីរដែលពាក់ព័ន្ធមេត្តាចាត់វិធានការឱ្យបានហ្មត់ចត់ ម៉ឺងមាត់ ពិតប្រាកដ ព្រោះម្ចាស់ការដ្ឋាននេះទោះជាគ្មានច្បាប់ និងធ្វើឱ្យខូចខាតទ្រព្យអ្នកដទៃក្ដីក៏នៅតែគឃ្លើនធ្វើសកម្មភាពដដែល៕ តារិន

ក្រុមអ្នកភូមិថ្នល់កែងលើកគ្នាតវ៉ាមិនឱ្យឈ្មួញបូមខ្សាច់ បន្ទាប់ពីបាក់ស្រុតដីស្រែចម្ការជាបន្តបន្ទាប់