ក្រោយជំនាញរកឃើញគម្រោងអភិវឌ្ឍន៍ផ្សារជីស៊ីអូរឬស្សី ពុំទាន់មានអាជ្ញាបណ្ណ ឥលូវអាជីវកម្មមួយនេះបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុពីនិយ័តករ អាជីវកម្ម អចលនវត្ថុ និងបញ្ចាំ រួចហើយកាលពីថហងៃទី២២ វិច្ឆិកា ២០២៤ ពោលគឺបន្ទាប់ពីនិយ័តករបានប្រកាសថា គម្រោងផ្សារមួយនេះមិនមាន អាជ្ញាបណ្ណដែលជាអំពើល្មើសនឹងបទប្បញ្ញត្តិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់និយ័តករ អាជីវកម្ម អចលនវត្ថុ និង បញ្ចាំ នៅថ្ងៃទី២៦ វិច្ឆិកា ២០២៤៖