គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំងសម្រាប់ទាំងសត្វព្រៃ និងសហគមន៍ ក៏ដូចជាអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ប្រាក់ មុនី ប្រធានគ្រប់គ្រងតំបន់ USAID មរតកបៃតង។
ការធ្វើឡើងដោយសហការជាមួយក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក USAID មរតកបៃតង បានស្ដារត្រពាំងចំនួន ១០ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងបានគាំទ្រដល់អង្គការជីវិតធម្មជាតិកម្ពុជា ក្នុងការស្ដារត្រពាំងចំនួន ៦ នៅលំផាត់ក្នុងឆ្នាំនេះ។ ត្រពាំងទាំងនេះមានសារៈសំខាន់សម្រាប់សត្វព្រៃ និងសហគមន៍ជាពិសេសនៅរដូវប្រាំង៕