ស្រះទឹករួមភូមិមួយកន្លែងលក់បានប្រាក់ជាង ២០ម៉ឺនដុល្លារ មិនទុកជាសម្បត្តិយូរអង្វែង

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 17 សីហា 2026
ស្រះទឹករួមភូមិមួយកន្លែងលក់បានប្រាក់ជាង ២០ម៉ឺនដុល្លារ មិនទុកជាសម្បត្តិយូរអង្វែង

ស្រះទឹកបុរាណដែលប្រជាពលរដ្ឋហៅថា ត្រពាំងតាចង្រី មានទំហំ១ហិកតា ២៣អា ត្រូវបានលក់ទៅឱ្យអ្នកមានប្រាក់ក្នុងតម្លៃជាង ២០ម៉ឺនដុល្លារ បច្ចុប្បន្នបានចាក់ដីលុបបណ្ដើរៗហើយ ស្ថិតនៅក្នុងភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមអ្នកភូមិសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ត្រពាំងរួមភូមិនេះមានអាយុកាលស្មើនឹងមនុស្សស្លាប់ពីរបីតំណរទៅហើយ។ ចាស់ទុំជំនាន់មុននិយាយតៗគ្នាថា ដើមឡើយអ្នករស់នៅតំបន់នោះខ្វះទឹកប្រើប្រាស់និងអាស្រ័យផល ក្រោយមកលោកតាម្នាក់ឈ្មោះចង្រី ជាអ្នកមានជីវភាពធូរធាក៏សម្រេចចិត្តកាយដីនៅទីតាំងខាងលើធ្វើជាអាងស្តុកទឹកឱ្យសាធារណៈជនប្រើប្រាស ទើបអ្នកភូមិហៅថាត្រពាំងតាចង្រី តែនៅកំឡុងពេលមួយរយៈចុងក្រោយនេះឃើញលោកមេភូមិវាលបានយកលិខិតស្នើសុំឯកភាពលក់ត្រពាំងតាចងក្រីមកឱ្យផ្ដិតមេដៃតាមខ្នងផ្ទះ ខណៈដែលឃើញស្នាមមេដៃពលរដ្ឋជាច្រើនបានផ្ដិតលើលិខិតនោះនិងឮថា ប្រាក់ដែលលក់បាននឹងយកមកចែកឱ្យពលរដ្ឋ និងមួយចំណែកធ្វើរោងបុណ្យថ្មីវាយអាចាស់ចោល ទើបអ្នកស្រីផ្ដិតមេដៃឯកភាពនឹងគេដែរដោយរំពឹងថា នឹងទទួលបានប្រាក់ តែអ្នកស្រីមិនដឹងថាលក់បានតម្លៃប៉ុន្មាន និងត្រូវទទួលបានប្រាក់ប៉ុន្មាននៅឡើយទេ។ សម្លេង

ស្រះទឹករួមភូមិមួយកន្លែងលក់បានប្រាក់ជាង ២០ម៉ឺនដុល្លារ មិនទុកជាសម្បត្តិយូរអង្វែង

បើតាមលោក យុង ទី មេឃុំរលាំងចក លើកឡើងថា ត្រពាំងតាចង្រីនេះមិនដឹងទំហំប៉ុន្មានទេ ការលក់ដូរលោកមិនដឹងទេ ឱ្យសួរទៅខាងមេភូមិ សម្រាប់លោកបានត្រឹមតែឃើញស្នាមមេដៃរបស់ពលរដ្ឋជាង ២០០គ្រួសារបានឯកភាព។ សម្លេង

លោក វិចិត្រ មេភូមិវាល ម្ដងថា លក់បានតម្លៃ ២៤ កន្លះ ក្រោយមកថា លក់បាន ២៣ម៉ឺន៥ពាន់ដុល្លារ ម្ដងពលរដ្ឋ ២៥០គ្រួសារ ម្ដង ២៦០គ្រួសារ។ ក្រោយមកក្រុមការងារ 1Post សុំការបញ្ជាក់បន្តទៀតលោកមេភូមិថា នេះជាការលក់ដីរួមភូមិរបស់លោក អត់មានអ្វីពាក់ព័ន្ធខាងកាសែតទេ មកសួរអ៊ីចឹងគឺខុស។ ទស្សនាវីដេអូលម្អិត

ស្រះទឹករួមភូមិមួយកន្លែងលក់បានប្រាក់ជាង ២០ម៉ឺនដុល្លារ មិនទុកជាសម្បត្តិយូរអង្វែង