តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ?

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 15 កញ្ញា 2021
តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ?

កាលពីពេលថ្មីៗនេះកិច្ចប្រជុំមួយដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ដីពីការស្នើសុំចុះសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គីសនីស្ទឹងត្រែង អនុភាពចន្លោះពី ៩០០ ទៅ១៤០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Royal Group Co., Ltd.។ 

តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ?

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ដាញ់ សេរី ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានតំណាងក្រសួងរ៉ែ និងថាមពល តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទីប្រឹក្សា SBK និងសហការីសរុបចំនួន១២នាក់។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពដូចខាងក្រោម៖

-អនុញ្ញាតឱ្យម្ចាស់គម្រោងសហការជាមួយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ចុះសិក្សារៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងត្រែង អានុភាព ៩០០-១៤០០មេហ្កាវ៉ាត់ ស្របពេលនឹងការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោង។

-ម្ចាស់គម្រោងត្រូវបន្តសិក្សារៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) បន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាពនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។

-តម្រូវឱ្យក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ដាក់លិខិតស្នើសុំចុះសិក្សាដោយភ្ជាប់មកជាមួយនូវលក្ខខណ្ឌការងារ សម្រាប់សិក្សារៀបចំរបាយការណ៍IESIA និងESIA ស្របតាមនីតិវិធីជាធរមាន៕

តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ? តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ? តើគម្រោងវារីអគ្គីសនីស្ទឹងត្រែង មានផលប៉ះពាល់អ្វីខ្លះ បានជាស្នើឱ្យមានគម្រោងចុះវាយតម្លៃ?