សកម្មភាពលួចដឹកឈេីនៅខេត្តស្ទឹងត្រែង កើតឡើងជាហូរហែ ខណៈមានអ្នកឃុបខិតចាំបើកផ្លូវឱ្យ តែលើកនេះ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 5 មីនា 2022
សកម្មភាពលួចដឹកឈេីនៅខេត្តស្ទឹងត្រែង កើតឡើងជាហូរហែ ខណៈមានអ្នកឃុបខិតចាំបើកផ្លូវឱ្យ តែលើកនេះ

បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មានសកម្មភាពលួចដឹកឈើល្មើសច្បាប់ចេញពីខេត្តស្ទឹងត្រែងជាបន្ទាប់បន្ទាប់នាពេលកន្លងទៅ នៅថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២២ នគរបាលសេដ្ឋកិច្ចខេត្តបានចុះបង្ក្រាបរថយន្តលួចដឹកឈេីទាំងព្រឹក ២គ្រឿងនៅលេីកំណាត់ផ្លូវជាតិលេខ៧​A​ត្រង់ចំណុចត្បូងខ្លា។

រថយន្តទាំង ២គ្រឿងនោះម៉ាកសាំយ៉ុងដឹកឈេីប្រភេទឈេីក្តាវែងៗ​ ចេញពីភូមិសាស្ត្រស្រុកសៀមបូក​ នៃខេត្តស្ទឹងត្រែង​ ហេីយបម្រុងដឹកយកទៅកាន់ខេត្តក្រោមៗបន្តទៀត ខណៈសមត្ថកិច្ចឃាត់រថយន្តបាន អ្នកបើកបរដាក់មេប្រូចចូលទៅក្នុងព្រៃបាត់។

សកម្មភាពលួចដឹកឈេីនៅខេត្តស្ទឹងត្រែង កើតឡើងជាហូរហែ ខណៈមានអ្នកឃុបខិតចាំបើកផ្លូវឱ្យ តែលើកនេះ

លោកវរសេនីយ៍ ណាត​ អូន​ នគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា​ កម្លាំងរបស់លោកបានឃ្លាំមេីលសកម្មភាពក្រុមឈ្មួញលួចដឹកឈេីនេះយូរខែមកមកហេីយ​ មិនដែលតបង្ក្រាបនោះទេ​ ប្រហែលជាមានសត្ថកិច្ចខ្លះចាំមេីលផ្លូវ និងបេីកឱកាសឱ្យរថយន្តដឹឈេីទាំងនោះចេញ។ ដូច្នេះទម្រាំតែបង្ក្រាបរថយន្តទាំងនេះបាន​ ត្រូវប្រេីពេលវេលាយូរ​ ទេីបអាចឈានទៅឃាត់ចាប់បាន។ 

សូមបញ្ជាក់ថា ឈេីដែលរថយន្តទាំងពីរខាងលេីដឹក​នោះ​ ជាប្រភេទឈេីក្តា​បន្ទះ​  ប្រវែង៣ម៉ែត្រនិងខ្លះ៦ម៉ែត្រ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការរដ្ឋាននគរបាលខេត្ត​ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

សកម្មភាពលួចដឹកឈេីនៅខេត្តស្ទឹងត្រែង កើតឡើងជាហូរហែ ខណៈមានអ្នកឃុបខិតចាំបើកផ្លូវឱ្យ តែលើកនេះ