អាជ្ញាធរខេត្តស្ទឹងត្រែងបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈស្ថានភាពទឹកទន្លេ ទាំង៣ក្នុងខេត្តកំពុងតែបន្តហក់ឡើងយ៉ាងគំហុក ក្នុងរយ:ពេលពីរថ្ងៃនេះ។
មន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្រាប់ថ្ងៃទី១០ ខែសីហា ទឹកទន្លេមេគង្គមានកម្ពស់៨,០៨ម៉ែត្រ ខណ:ចំណុចប្រកាសអាសន្ន ១០.៧០ម៉ែត្រ , ទឹកទន្លេសេកុង មានកម្ពស់ ៨,៣០ ម៉ែត្រខណៈចំណុចប្រកាសអាសន្ន ១១,៥០ម៉ែត្រ ចំណែកទឹកទន្លេសេសានវិញមានកម្ពស់ ៨,៩៦ម៉ែត្រខណ:ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ។
ជាថ្មីម្ដងទៀត អាជ្ញារខេត្តស្ទឹងត្រែងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសចំពោះអ្នករស់នៅតាមតំបន់ដងទន្លេ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពិសេសក្មេងតូច៕ 1Post