តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 3 កុម្ភៈ 2022
តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

ស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង​ លោក​ ឡួយ​ សុផាត​ បានព្រមានចំពោះមុខលោក សុខ​ សុីដា​ ជានាយរងផ្នែករដ្ឋបាលព្រៃឈេីស្ទឹងត្រែង ដែលបានសរសេររបាយការណ៍បំភ្លឺទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង​ មានលក្ខណ:លម្អៀងមិនពិត​ និងមិនហ៊ានសរសេរឈរលេីស្ថានភាពជាក់ស្តែង​នោះទេ។ 

ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២២​ នៅទីស្នាក់ការគណ:បក្សខេត្ត​  ក្នុងគ្រាដែលលោកធ្វេីជាគណ:អធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ទូទៅ ការងារគណបក្សប្រចាំឆ្នាំ ២០២១ និងដាក់ចេញនូវទិសដៅភារកិច្ចជាយុទ្ធសាស្ត្រជាអាទិភាពសម្រាប់ឆ្នាំ២០២២។

តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

អ្នកតំណាងរាស្ត្របានបន្តទៀតថា​ មន្ត្រីរដ្ឋបាលព្រៃឈេីលោក សុខ​ សុីដា​ បានសរសេររបាយការបំភ្លឺករណីវិវាទដីមួយកន្លែង​នៅភូមិបានប៊ុង​ ឃុំភ្លុក​ ស្រុកសេសាន​ ថាជា"ដីព្រៃ"រួចជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង​ ដែលអ្នកតំណារាស្ត្រថា ជាករណីសរសេរខុសប្រកតី​ សរសេលម្អៀង សរសេរប្រាសចាកការពិត​ សរសេរមិនឈរលេីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននោះទេ​  បានសរសេរចោទប្រកាន់ទៅលេីម្ចាស់ដី​ ដេីម្បីឱ្យតំណាងអយ្យការងាយស្រួលដាក់បន្ទុកបទល្មេីសក្នុងការបន្តនីតិវិធី។ 

បន្ទាប់ពីការព្រមាននេះលោក​ សុខ​ សុីដា​ បានឱឱ្យអ្នកសារព័ត៌មានដឹងថា​ រូបលោកសរសេរដូចនេះតាមការបញ្ជាពីមេតែប៉ុណ្ណោះ​ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈផ្ទាល់ខ្លួនទេ​ ដូច្នេះមិនគួរទម្លាក់កំហុសទាំងស្រុងមកលេីរូបលោកនោះទេ​។ 

តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

ទាក់ទងការលើកឡើងនេះដែរលោក ជា សុភ័ក្រ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង មិនបានបញ្ជាក់លម្អិតជុំវិញករណីនេះទេ បន្ទាប់ពីលោកទទួលសារសំណួរពី 1Post ដោយលោកថានឹងបកស្រាយជូន តែរំលង១ថ្ងៃលោកបានផ្ញើព័ត៌មានដែលអ្នកសារព័ត៌មានផ្សេងបានចុះផ្សាយអំពីការសម្រេចរបស់លោក ជេត ខេមរា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែង ក្នុងការដោះលែងគ្រឿងចក្រនោះវិញ ក្រោមហេតុផលម្ចាស់គ្រឿងចក្របានសារភាពថា ស៊ីឈ្នួលឈូសឆាយដីព្រៃរបស់រដ្ឋ ដែលមានលោក លី ហេង ជាម្ចាស់ដី។ 

តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

បើតាមពាក្យបណ្ដឹងរបស់លោក ឃុន លីហេង ដែលជាម្ចាស់ដីខាងលើដាក់សុំអន្តរាគមន៍ទៅអភិបាលខេត្តស្ទឹងត្រែង បានរៀបរាប់ថា លោក ឡន វណ្ណា ហៅ ហ្វែង ជាអ្នកសារព័ត៌មាន បានថតរូបដីចម្ការឬស្សីនៅកន្លែងផ្សេងមិនមែនជាដីរបស់លោក។ ហើយក្រោយមកលោក ឡន វណ្ណាក៏ត្រឡប់មកម្ដងទៀតមានទាំងកម្លាំងអាវុធហត្ថ ព្រះអាជ្ញារង និងអ្នកផ្សេងទៀតមកជាក្រុមបានឃាត់រថយន្តដឹកដី និងគ្រឿងចក្រ យកទៅស្នាក់ការអាវុធហត្ថស្រុកសេសាន ដោយគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបរិស្ថាន ខណៈលោកគ្រាន់តែកាប់ដីពីខាងក្រោយមកបំពេញផ្ទៃខាងមុខក្នុងរង្វង់ដីឡូត៌របស់លោកតែមួយប៉ុណ្ណោះ។

ដោយឡែកបើតាមការចុះផ្សាយរបស់លោក ឡន វណ្ណា តាមរយៈទូទស្សន៍PNN ថា លោកព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងបានបញ្ជាឱ្យកម្លាំងអាវុធហត្ថចុះបង្ក្រាបការឈូសឆាយដីព្រៃឬស្សីលិចទឹកសម្រាប់ត្រីពងកូនកាលពីថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានថា មានសកម្មភាពគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយក៏កាយ។ 

តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង

សូមរម្លឹកថា នៅថ្ងៃចុះទៅធ្វើសកម្មភាពខាងលើមានការចូលរួមពីព្រះរាជអាជ្ញារង លោក សុិន​ រក្សា​ និងកម្លាំងអាវុធហត្ថស្ថិតនៅចំណុចភូមិបានប៊ុង​ ឃុំភ្លុក​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​ ដោយឃាត់យកគ្រឿងចក្រ និងយានយន្តមួយចំនួនទៅរក្សាទុកនៅស្នាក់ការសន្តិសុខអាវុធហត្ថស្រុកសេសាន​។ ក្រោយមកមានប្រតិកម្មពីអ្នកតំណាងរាស្ត្រ និងដំណើរហេតុដូចរៀបរាប់ខាងលើ ក៏មាននូវការដោះលែងគ្រឿងចក្រមកវិញក្រោមលក្ខខណ្ឌនីតិវិធីមួយចំនួន ពោលគឺបញ្ជាឱ្យចាប់ពីលោកព្រះរាជអាជ្ញា ជេត ខេមរា ហើយលែងវិញក៏លោកដូចគ្នា។ ប៉ុន្តែអង្គហេតុនៃសំណុំរឿងនេះពិតប្រាកដយ៉ាងណា 1Post និងជម្រាបជូនបន្តទៀត។ ព្រោះតាមប្រភពដែល 1Post ទទួលបានម្ចាស់ដីលោក លីហេង បានដាក់ពាក្យបណ្ដឹងមួយដាច់ដោយឡែកទៅថ្នាក់ដឹកនាំកំពូលលើសកម្មភាពអ្នកមួយចំនួនដែលពាក់ព័ន្ធនឹងករណីមួយនេះ៕ MT

តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងព្រមានរដ្ឋបាលព្រៃឈេី​ ដែលបានធ្វើការលម្អៀងមិនឈរលេីស្ថានភាពជាក់ស្តែង