ស្ទឹងត្រែង៖ សមត្ថកិច្ចបង្ក្រាបម៉ូតូអត់ពន្ធក្រុងស្ទឹងត្រែង បានធ្វេីឡេីងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងនគរបាល ដែលដឹកនាំដោយលោកជាសុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។
ការបង្ក្រាបនេះមានចំនួន ១១ទីតាំង ដែលស្ថិតក្នុងក្រុងស្ទឹងត្រែង និងរឹបអូសបន្តចំនួន ៥០គ្រឿង ដែលភាគច្រេីនជាម៉ូតូម៉ាកវ៉េវ។
ចំពោះម៉ូតូដែលរឹបអូសបានខាងលេីត្រូវបានដឹកយកទៅរក្សាទុកនៅបរិវេណស្នងការរដ្ឋាននគរបាលខេត្ត ដេីម្បីចាត់វិធានតាមតិវិធីបន្ត។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានសាទរចំពោះចំណាត់ការបង្ក្រាបលេីម៉ូតូអត់ពន្ធនេះផងដែរ នឹងសូមឱ្យសមត្ថកិច្ចធ្វើបន្តទៀត ខណៈមានម៉ូតូអត់ពន្ធជាច្រើនដែលកំពុងចរាចរណ៍តាមបណ្ដាភូមិមួយចំនួន៕