ឥណ្ឌូនេស៊ី កៀរគរអ្នកវិនិយោគបន្ថែមដើម្បីសាងសង់រោងចក្រវារីអគ្គិសនីធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

ពិភពលោក
ថ្ថ្ងៃសៅរ៍ 1 មិថុនា 2024
ឥណ្ឌូនេស៊ី  កៀរគរអ្នកវិនិយោគបន្ថែមដើម្បីសាងសង់រោងចក្រវារីអគ្គិសនីធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

សារព័ត៌មាន The Star បានចុះផ្សាយថាក្រុមហ៊ុន PT Kayan Hydro Energy កំពុងកៀរគរអ្នកវិនិយោគបន្ថែមដើម្បីបន្តគម្រោងការសាងសង់រោងចក្រវារីអគ្គិសនី Kayan Cascade នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេចាត់ទុកថាជារោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងមានសមត្ថភាពផលិតថាមពលដល់ទៅ ៩០០០ មេហ្គាវ៉ាត់។

ឥណ្ឌូនេស៊ី  កៀរគរអ្នកវិនិយោគបន្ថែមដើម្បីសាងសង់រោងចក្រវារីអគ្គិសនីធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

គម្រោងនេះស្ថិតនៅលើទន្លេ Kayan ដែលជាទន្លេដ៏ធំបំផុតមួយនៅក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី មានប្រភពចេញពីភ្នំ Ukeng ហើយហូរជាង ៥០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ Sulawesi។

ឥណ្ឌូនេស៊ី  កៀរគរអ្នកវិនិយោគបន្ថែមដើម្បីសាងសង់រោងចក្រវារីអគ្គិសនីធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

លោក Andrew Suryali ប្រធានក្រុមហ៊ុន PT Kayan Hydro Energy បានឱ្យដឹងថា  ”នេះមិនត្រឹមតែជាសមិទ្ធិផលជាតិដែលជារោងចក្រវារីអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្ហាញពីការរួមចំណែករបស់ឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោកផងដែរ”។

ឥណ្ឌូនេស៊ី  កៀរគរអ្នកវិនិយោគបន្ថែមដើម្បីសាងសង់រោងចក្រវារីអគ្គិសនីធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

សូមបញ្ជាក់ថា ក្នុងគម្រោងនេះត្រូវការថវិកាសរុបប្រមាណ ១៧,៨ពាន់ លាន ដុល្លារ  ដោយសាងសង់ឡើងដោយមានទំនប់សំខាន់ៗចំនួន៥។ ហើយក្រៅតែពីការផលិតអគ្គិសនី គម្រោងនេះក៏ត្រូវបានគេព្យាករថា នឹងចូលរួមអភិវឌ្ឍដល់វិស័យ កសិកម្មព្រៃឈើ ធារាសាស្ត្រ និងទេសចរណ៍ក្នុងតំបន់ទៀតផង៕