នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោសែន ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខតាមរយៈការសាងសង់រម្មណីយដ្ឋាន កន្លែងស្នាក់នៅ និងរីស្សតជាដើម ដែលការអភិវឌ្ឍនេះ គឺជាផ្លែផ្កានៃសន្ដិភាពរបស់កម្ពុជា។
សម្ដេចតេជោ ក៏ជំរុញឱ្យផ្តោតលើការជំរុញការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនូវផ្លូវថ្នល់ ឱ្យមានលក្ខណៈងាយស្រួល ដើម្បីទាក់ទាញកំណើនទេសចរណ៍មកកាន់តំបន់នេះបន្ថែមទៀត។ បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេល៥ឆ្នាំមកនេះ មានភ្ញៀវទេសចរបានទស្សនាខេត្តនេះមានចំនួន ៣,៩១០.១៤៩នាក់ ស្រី ២.០៣៣.២៧៤ នាក់ ក្នុងនោះ៖ភ្ញៀវមកពីប្រទេស បារាំង ឈរលំដាប់លេខ១ និងភ្ញៀវទេសចរឈរលំដាប់បន្ទាប់រួមមាន៖ ចិនអូស្ត្រាលី អ៊ីតាលី ជប៉ុន និង អង់គ្លេសឈរលំដាប់បន្តបន្ទាប់៕