ឃាត់ខ្លួនកម្មករពីរនាក់រឿងកាប់ព្រៃឈើក្នុងទីលានប្រណាំងរថយន្ត គ្រាមេខ្លោងនៅពីក្រោយរួចខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 22 កុម្ភៈ 2023
ឃាត់ខ្លួនកម្មករពីរនាក់រឿងកាប់ព្រៃឈើក្នុងទីលានប្រណាំងរថយន្ត គ្រាមេខ្លោងនៅពីក្រោយរួចខ្លួន

ការបំផ្លាញព្រៃឈើនៅក្នុងបរិវេណទីលានប្រណាំងរថយន្ត Off Road នៅភូមិមេប៉ៃ ឃុំពូជ្រៃថៅកែទីលានបានបដិសេធថា មិនពាក់ព័ន្ធនឹងខ្លួនទេ គ្រាដែលមាមក្រុមសន្តិសុខយាមកាមផងនោះ។

សកម្មភាពនេះគេសង្ស័យលើស្ត្រីម្នាក់ឈ្មោះចែគា និងស្វាមីឈ្មោះ ថុល ដែលជាជនជាប់ឈ្មោះរកស៊ីដឹកជញ្ជូព្រៃឈើយ៉ាងសកម្មនៅស្រុកកោះញែកជាយូរយាណាស់មកហើយ។ 

ឃាត់ខ្លួនកម្មករពីរនាក់រឿងកាប់ព្រៃឈើក្នុងទីលានប្រណាំងរថយន្ត គ្រាមេខ្លោងនៅពីក្រោយរួចខ្លួន

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវឈានទៅចាប់ខ្លួនកម្មករចំនួន ២នាក់ ជាអ្នកទទួលខុសត្រូវ ដែលនាំឱ្យគេកើតឆ្ងល់ការពិតនៅក្រោយរឿងនេះជាអ្នកណា?។ បុរសក្រីក្រទាំងពីរនាក់នោះ ត្រូវបានរងការចោទប្រកាន់ពីបទកាប់បំផ្លាញនិងអារច្រៀកឈើខុសច្បាប់។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ កម្លាំងចម្រុះដែលមានការចូលរួមពីមន្ត្រីថ្នាក់ជាតិបានបើកការបង្ក្រាបទីតាំងលួចកែច្នៃឈើក្នុងបរិវេណប្រណាំងរថយន្ត Off Road ខាងលើរកឃើញវត្ថុតាងមានរថយន្តបាកុង២គ្រឿង ម៉ូតូ ១គ្រឿង រោងធ្វើពីតង់ចំនួន៤ និងឈើកែច្នៃរួចជាច្រើនម៉ែត្រគីប។

ឃាត់ខ្លួនកម្មករពីរនាក់រឿងកាប់ព្រៃឈើក្នុងទីលានប្រណាំងរថយន្ត គ្រាមេខ្លោងនៅពីក្រោយរួចខ្លួន

រថយន្តបាកុងទាំង២គ្រឿង ត្រូវគេរាយការណ៍ថា ជារបស់ស្ត្រីឈ្មួញឈើរបស់មេឈ្មួញឈើឈ្មោះ គា និងប្ដីឈ្មោះ ថុល គ្រាដែលអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបញ្ជាក់ពីប្ដីប្រពន្ធខាងលើបាននៅឡើយ។

ចំណែកទីតាំងប្រណាំងរថយន្ត Off Road ទំហំជាង ១០០ហិកតាត្រូវគេខ្សឹបខ្សៀវក្រៅផ្លូវថ្នល់មកថា ពុំមានប្លង់គ្រប់គ្រងកាន់កាប់ត្រឹមត្រូវទេ។ ជាភ្នំ និងព្រៃឈើរបស់រដ្ឋ។ 1Post កំពុងតែព្យាយាមសាកសួរអ្នកដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតលើព័ត៌មាននេះទៀត៕ បឋម

ឃាត់ខ្លួនកម្មករពីរនាក់រឿងកាប់ព្រៃឈើក្នុងទីលានប្រណាំងរថយន្ត គ្រាមេខ្លោងនៅពីក្រោយរួចខ្លួន