ការដឹកជញ្ជូនឈើតាមម៉ូតូរបៀបកណ្ដៀរពូនទៅលក់ឱ្យមេឈ្មួញចែស្រី មុនបន្តលក់ឱ្យយួន

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 11 កក្កដា 2024
ការដឹកជញ្ជូនឈើតាមម៉ូតូរបៀបកណ្ដៀរពូនទៅលក់ឱ្យមេឈ្មួញចែស្រី មុនបន្តលក់ឱ្យយួន

សកម្មភាពដឹកជញ្ជូនឈឺដូចកណ្ដៀរពូនតាមម៉ូតូចេញពីដែនជម្រកសត្វព្រៃកែវសីមា បានកើតមានដូចហែកឋិនជាកូនដៃរបស់មេឈ្មួញឈ្មោះ ស្រី ហៅចែស្រី នៅភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើទៅបានយ៉ាងរលូន។

សេចក្ដីរាយការបឋមបានឱ្យដឹងថា ពេលមេឈ្មួញចែស្រី ប្រមូលទិញពីក្រុមកូនដៃទាំងនោះហើយ ពួកគេដឹកឆ្លងកាត់តាមច្រករបៀងព្រំដែនង៉ាំយូលិត ចូលទៅប្រទេសវៀតណាម ជាប់នឹងភូមិសាស្ត្រនៃឃុំស្រែខ្ទុម ដែលគ្រប់គ្រងដោយលោក សា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាបាខេ គ្រាដែលលោកនាយប៉ុស្តិ៍មិនទាន់មានការបញ្ជាក់នៅឡើយ។

ការដឹកជញ្ជូនឈើតាមម៉ូតូរបៀបកណ្ដៀរពូនទៅលក់ឱ្យមេឈ្មួញចែស្រី មុនបន្តលក់ឱ្យយួន

ដោយឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post ហើយតែមិនតប ថែមទាំងប្លុកតេឡេក្រាមយើងខ្ញុំផងទៀត។ ពីក្រុមការងារក៏ព្យាយាមសាកសួរជាលើកទី២ផងដែរតាមបណ្ដាញតេឡេក្រាមមួយផ្សេងទៀត តែសារសំណួរនោះត្រូវលុបចោល។ ប៉ុន្តែយើងបានថត Screen ទុករួចទៅហើយ។

ចំណែកលោក ស៊ិន សត្ថា នាយកដែនជម្រកសត្វព្រៃកែវសីមា មិនទាន់តបសារសំណួរដែលក្រុមការងារ 1Post ផ្ញើទៅកាន់លេខទូរសព្ទដៃរបស់លោក។

ដោយឡែកលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ទទួលសារសំណួរហើយ ក៏មិនទាន់មានការបញ្ជាក់កាលពីព្រឹកថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤។

ការដឹកជញ្ជូនឈើតាមម៉ូតូរបៀបកណ្ដៀរពូនទៅលក់ឱ្យមេឈ្មួញចែស្រី មុនបន្តលក់ឱ្យយួន

ទោះយ៉ាងនេះក្ដីមតិសាធារណៈជនបានលើកឡើងថា ទំនងជាមន្ត្រីខ្លះបានកន្ទេសធំបន្លំដេកគប់គិតជាមួយឈ្មួញហើយមើលទៅ បានជាបទល្មើសកើតមានដូចកណ្ដៀរពូនធ្វើទៅបានយ៉ាងរលូនបែបនេះ។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសាកសួរ និងរង់ចាំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕

ការដឹកជញ្ជូនឈើតាមម៉ូតូរបៀបកណ្ដៀរពូនទៅលក់ឱ្យមេឈ្មួញចែស្រី មុនបន្តលក់ឱ្យយួន