
ប្រភពព័ត៌មានពីអ្នកភូមិជីត្រេះ បានខ្សឹបខ្សៀវសង្ស័យថា មានលោកអ្នកធំពីរនាក់រួមទាំងមន្រ្តីបានកន្ទេលធំបន្លំដេកខ្លះគប់គិតគ្នានៅពីក្រោយខ្នងសកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹក និងព្រៃបម្រុងស្មាច់ដោយគ្មានច្បាប់អនុញ្ញាតនៅចំណុច ជីសៀត តាមបណ្ដោយមាត់ព្រែកតាអុកស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រោយសកម្មភាពធ្វើឡើងគគ្រឹកគគ្រេងផ្អើលឡើងៗត្រូវបានកម្លាំងចម្រុះរដ្ឋបាលស្រុកបូទុមសាគរ ចុះទៅហាមឃាត់និងយកគ្រឿងចក្រមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ គ្រាដែលតៃកុងគ្រឿងចក្របានដាក់មេប្រូចបាត់ ហើយថៅកែគ្រឿងចក្រគេមិនទាន់បង្ហើបឱ្យដឹងអត្តសញ្ញាណនៅឡើយ។ បានត្រឹមកើតឆ្ងល់ម្ដេចគេហ៊ានធ្វើបែបនេះ។

សូមបញ្ជាក់ថា គ្រឿងចក្រដែលគេយកមកឈូសឆាយនោះធ្វើបានសម្រេចមួយចំនួនដែលជាទីជម្រករបស់ជីវចម្រុះស់នៅនិងបន្តពូជលាតសន្ធឹងទំហំ ៧០ហិកតាជាដីរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលស្រុកបូទុមសាគរ និងរដ្ឋបាលខេត្តកោះកុង៕