បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ ថាបទល្មើសកាប់បំផ្លាញឈើ និងការទន្ទ្រានដីព្រៃកើតឡើងអត់ល្ហែ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 1 មេសា 2024
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ  ថាបទល្មើសកាប់បំផ្លាញឈើ និងការទន្ទ្រានដីព្រៃកើតឡើងអត់ល្ហែ

បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ  បានឱ្យដឹងថា ពួកគេធ្វើការចុះល្បាត នឹងចុះឃ្លាំមើល និងតាមដានបទល្មើសព្រៃឈើ រយៈពេល ២យប់ ៣ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៧ ដល់ ២៩ ខែមីនា ឆ្នាំ ២០២៤ បានប្រទះជួបនៅសកម្មភាព គោយន្តដឹកឈើចេញពីព្រៃឡង់ចំនួន ៥ គ្រឿង នៅតំបន់ស្ទឹងពោរោង ឆ្ពោះទៅភូមិព្រះអាទិត្យ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានឃើញសកម្មភាពគោយន្ដជាច្រើនគ្រឿងទៀតកំពុងតែសម្រុកចូលដឹកឈើបន្តបន្ទាប់ក្នុងព្រៃឡង់។

បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ  ថាបទល្មើសកាប់បំផ្លាញឈើ និងការទន្ទ្រានដីព្រៃកើតឡើងអត់ល្ហែ

សេចក្ដីរាយការបានឱ្យដឹងទៀតថា នៅក្នុងថ្ងៃតែមួយដែរក្រុមបណ្ដាញព្រៃឡង់បានធ្វើការចុះល្បាតនៅសហគមន៍ក្បាលអូធ្នង់ និងសហគមន៍ក្បាលខ្លា ក៏ឃើញការកាប់រុករានដីព្រៃសហគមន៍ធ្វើចំការជាច្រើនកន្លែង។

ទាក់ទងសកម្មភាពខាងលើនេះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីឃើញអក្សអនឡាញ និងសញ្ញាគ្រីសទទួលសាសំណួរពីក្រុមការងារ 1Post តាមបណ្ដាញតេឡេក្រាមរបស់លោក។

បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ  ថាបទល្មើសកាប់បំផ្លាញឈើ និងការទន្ទ្រានដីព្រៃកើតឡើងអត់ល្ហែ

ទោះយ៉ាងនេះក្ដីបើតាមការលើកឡើងរបស់បណ្ដាញសហគមន៍ព្រៃឡង់ លើហ្វេសបុករបស់ពួកគេក៏បានស្នើសុំដោយទទូចឱ្យអាជ្ញាធរ ភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល និងរដ្ឋបាលព្រៃឈើ ពិសេស មន្ត្រីបរិស្ថាន ជួយចុះទៅអន្ដរាគមន៍ទៅតាមនីតិវិធី។ ព្រោះថាបណ្ដាញព្រៃឡង់ចុះឃ្លាំមើលឃើញសកម្មភាពបទល្មើសអាកាត់ឈើ នឹងដឹកជញ្ជូនឈើចេញពីរក្នុងព្រៃកើតឡើងជារៀងរាល់ថ្ងៃយ៉ាងរលូន។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕