ក្រុមឧទ្យានុរក្សបរិស្ថានខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ០១គ្រឿង បង្កប់ឈើស្ពង់ចំនួនន០៤សន្លឹក ស្មើរនឹង ១៣,៨៣ម៉ែត្រគីប កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពដំណឹងបានឱ្យដឹងថា រថយន្តសណ្ដោងដឹកឈើនេះបានចេញដំណើតពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ការរងច្រកចង្អៀតដែលមានក្រុមមន្ត្រីបរិស្ថានឈរជើងនៅទីនោះ។
បច្ចុប្បន្នរថយន្តមួយគ្រឿង ម៉ាកយីហាដាយ ពណ៌ខៀវ ពាក់ស្លាកលេខខាងមុខត្បូងឃ្មុំ 3A-3400 និងខាងក្រោយព្រះសីហនុ 4A-2829 រួមទាំងឈើត្រូវសមត្ថកិច្ចយកទៅរក្សាទុកដើម្បីចាត់វិធានការតាមនីតិវិធី៕