ឈ្មួញងាវព័ទ្ធសមុទ្រជិត ១០០ហិកតា រកប្រាក់រាប់លានរៀលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មស ទាំងមិនប្រកតី

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 21 កុម្ភៈ 2023
ឈ្មួញងាវព័ទ្ធសមុទ្រជិត ១០០ហិកតា រកប្រាក់រាប់លានរៀលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មស ទាំងមិនប្រកតី

សេចក្ដីរាយការណ៍បឋមមកថា មេឈ្មួញងាវឈ្មោះតាលី វាតទីព័ទ្ធសមុទ្រជិត ១០០ហិកតានៅក្នុងតំបន់ជីវចម្រុះកើបប្រាក់រាប់លានរៀលក្នុង១ថ្ងៃៗ ដែលពលរដ្ឋធម្មតាមិនអាចធ្វើបាន

ដែលនាំឱ្យគេកើតឆ្ងល់ថា ហេតុអ្វីផ្ទៃសមុទ្ររបស់រដ្ឋ របស់រួមសោះលោកលីមានសំណាងជាងពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍ ក្នុងការដែលអាចវាតទីបោះបង្កោលព័ទ្ធសមុទ្រដើម្បីយកផលក្រែង ឬ ងាវ លក់យកប្រាក់ដាក់ហោប៉ៅរាប់លានរៀលក្នុង១ថ្ងៃៗ រីឯអ្នកភូមិផ្សេងទៀតមិនអាចធ្វើបានដូចគាត់។ 

ឈ្មួញងាវព័ទ្ធសមុទ្រជិត ១០០ហិកតា រកប្រាក់រាប់លានរៀលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មស ទាំងមិនប្រកតី

បើតាមប្រភពដំណឹងដែល 1Post ទទួលបានរដ្ឋបាលខេត្តកោះកុងនាពេលកន្លងទៅបានចេញសេចក្ដីជូនដំណឹង តម្រូវឱ្យម្ចាស់អាជីវកម្មចិញ្ចឹមក្រែងលើសពី ១ហិកតា ដល់ ១ហិកតាកន្លះត្រូវទៅសុំច្បាប់អនុញ្ញាត គ្រាដែលតាលីមានប្រហែលចន្លោះពីជាង ៦០ហិកតា ទៅ ១០០ហិកតា គ្មានច្បាប់ត្រឹមត្រូវនៅឡើយទេ។ 

ទាក់ទងនឹងការលើកឡើងនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីតាលី បាននៅឡើយ ព្រោះខលទូរសព្ទចូលគ្មានអ្នកទទួលកាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៣។

ឈ្មួញងាវព័ទ្ធសមុទ្រជិត ១០០ហិកតា រកប្រាក់រាប់លានរៀលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មស ទាំងមិនប្រកតី

ចំណែកលោក ព្រំ សុណ្ណា ប្រធានជលផលប្រចាំតំបន់ថ្មស ក៏មិនលើកទូរសព្ទផងដែរ បន្ទាប់ពី1Post ខលចូលចំនួនពីរដង។

សូមរម្លឹកថា ទីតាំងដែលកំពុងវាតទីព័ទ្ធផ្ទៃសមុទ្រយកផលក្រែង ឬ ងាវ កើបប្រាក់ធ្វើមានធ្វើបានពីសំណាក់ឈ្មួញអ្នកមាននេះ មានមួយចំណែកធំស្ថិតនៅក្នុងដែនរបស់សហគមន៍ដែលច្បាប់បានហាមមិនឱ្យប៉ះពាល់ ដើម្បីទុកឱ្យជីវចម្រុះកកើតឡើងវិញ៕ ដំណឹងបឋម

វីដេអូ https://fb.watch/iPGxbINR9n/?mibextid=cr9u03