មន្ត្រីរដ្ឋបាលជលផល យោធានិងប៉េអឹម មួយក្រុមលើកគ្នាទៅបង្ក្រាបយ៉ាងហាក់ហំ ចុងក្រោយអ្នកឆក់ត្រីរួចខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 28 កុម្ភៈ 2023
មន្ត្រីរដ្ឋបាលជលផល យោធានិងប៉េអឹម មួយក្រុមលើកគ្នាទៅបង្ក្រាបយ៉ាងហាក់ហំ ចុងក្រោយអ្នកឆក់ត្រីរួចខ្លួន

មន្ត្រីជលផលរាំងទិល កម្លាំងកងរាជអាវុធហត្ថ និងកងយោធា ខេត្តពោធិ៍សាត់ មួយក្រុមបានលើកគ្នាទៅចាប់អ្នកប្រើឧុបករណ៍ឆក់ត្រី នៅចំណុចកោះគ្របបាយ ស្ថិតនៅក្នុងភូមិល្អមសំណ ឃុំមេទឹក ស្រុកបាកាន កាលថ្ងៃទី២៦ កុម្ភៈ ២០២៣ ជាលទ្ធផលបានតែឧបករណ៍មួយចំនួន។ វីដេអូ https://fb.watch/iZBs0YMtEI/

មន្ត្រីរដ្ឋបាលជលផល យោធានិងប៉េអឹម មួយក្រុមលើកគ្នាទៅបង្ក្រាបយ៉ាងហាក់ហំ ចុងក្រោយអ្នកឆក់ត្រីរួចខ្លួន

លោក ភុំ វិមុល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រពលរដ្ឋថាមានក្រុមអ្នកឆក់ត្រី លោកបានបញ្ជាឱ្យផ្នែករដ្ឋបាលជលផលរាំងទិលសហការជាមួយខាងយោធានិងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះទៅដល់ចំណុចខាងលើដើម្បីធ្វើការបង្រាប តែក្រុមជនល្មើសពេលឃើញកម្លាំងសមត្ថកិច្ចភ្លាមទម្លាក់ឧបករណ៍ចោលនៅមាត់ព្រែកហើយរត់គេចខ្លួនបាត់តែម្តង។

មន្ត្រីរដ្ឋបាលជលផល យោធានិងប៉េអឹម មួយក្រុមលើកគ្នាទៅបង្ក្រាបយ៉ាងហាក់ហំ ចុងក្រោយអ្នកឆក់ត្រីរួចខ្លួន

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានប្រមូលយកបានក្បាលដុំឆក់ចំនួន ៤គ្រឿងអាគុយ ៨គ្រឿងនិងដងឆក់៤គូ យកមករក្សារទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលរាំងទិល។

លោកនាយខណ្ឌរដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំធ្វើការនេសាទណាដែលផ្ទុយពីច្បាប់ គឺអាចឱ្យមានទោសទណ្ឌដល់ខ្លួន ហើយសូមចូលរួមថែរក្សានិរន្តរភាពពូជត្រីឱ្យបានគង់វង្សសម្រាប់ផលប្រយោជន៍យូរអង្វែង៕ តារិន

មន្ត្រីរដ្ឋបាលជលផល យោធានិងប៉េអឹម មួយក្រុមលើកគ្នាទៅបង្ក្រាបយ៉ាងហាក់ហំ ចុងក្រោយអ្នកឆក់ត្រីរួចខ្លួន