ខួប១១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី មានអ្នកស្នើឱ្យក្រសួងយុត្តិធម៎រកជនដៃដល់ពិតប្រាកដ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 26 មេសា 2023
ខួប១១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី មានអ្នកស្នើឱ្យក្រសួងយុត្តិធម៎រកជនដៃដល់ពិតប្រាកដ

នៅថ្ងៃនេះអ្នកគាំទ្រនិងនិយមលោក ឈុត វុទ្ធី ដែលពួកគេចាត់ទុកជាសកម្មជនព្រៃឈើដ៏ឆ្នើមម្នាក់ហៅគាត់ថា វីរជនព្រៃឈើ និងបានបង្ហោះសារទាមទាររកយុត្តិធម៌ជូនលោកថា “យុត្តិធម៌គង់តែមានសម្រាប់លោក ឈុត វុទ្ធី”។ ក្នុងនោះក្រុមយុវជនដែលគាំទ្របានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ដើម្បីជំរុញឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី។ 

ខួប១១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី មានអ្នកស្នើឱ្យក្រសួងយុត្តិធម៎រកជនដៃដល់ពិតប្រាកដ

បើតាមអង្គការអាដហុក បង្ហោះសារលើគេហទំព័រហ្វេសបុករបស់ខ្លួន ថា តំណាងយុវជន២នាក់គឺលោក កើត សារ៉ាយ និងកញ្ញា ធួន ស្រីពៅ ទទួលបានការអនុញ្ញាតឱ្យចូលទៅក្នុងក្រសួងយុត្តិធម៌ដើម្បីដាក់ញត្តិនោះ ហើយក្រសួងសន្យាឆ្លើយតបនៅពេលក្រោយ។

ខួប១១ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើលោក ឈុត វុទ្ធី មានអ្នកស្នើឱ្យក្រសួងយុត្តិធម៎រកជនដៃដល់ពិតប្រាកដ

សូមរម្លឹកថា សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានឃាតករបាញ់សម្លាប់នៅស្រុកថ្មបាំង ខេត្តកោះកុង ពេលលោកចុះបេសកម្មពិនិត្យបទល្មើសព្រៃឈើកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឃាតកម្មនេះមានរយៈពេល ១១ឆ្នាំ៕ តាពេជ្រ