កើតមានចោរកម្ម ឆក់ លួច ស្ទើរាល់ថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ នាំឱ្យពលរដ្ឋមានក្ដីបារម្ភដក់ក្នុងចិត្ត

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 6 កុម្ភៈ 2023
កើតមានចោរកម្ម ឆក់ លួច ស្ទើរាល់ថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ នាំឱ្យពលរដ្ឋមានក្ដីបារម្ភដក់ក្នុងចិត្ត

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២៣ លោកចោរឆក់កាបូបលុយពីជនជាតិចិន បានសម្រេច២លើកនៅលើទីតាំងតែមួយ ស្ថិតនៅតាមផ្លូវបេតុង 105K កែងផ្លូវសហព័ន្ធរុស្សុី ចំណុចភ្លើងស្តុបចូលផ្សារព្រៃទា ជាប់សណ្ឋាគារយូ អេង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កើតមានចោរកម្ម ឆក់ លួច ស្ទើរាល់ថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ នាំឱ្យពលរដ្ឋមានក្ដីបារម្ភដក់ក្នុងចិត្ត

បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ពិសេសតាមដងផ្លូវសហព័ន្ធរុស្សុី តំបន់ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ កើតមានចោរកម្ម ឆក់ លួច ស្ទើរាល់ថ្ងៃនាំឱ្យពលរដ្ឋមានក្ដីបារម្ភដក់ក្នុងចិត្ត។

បើតាមកាមេរ៉ាសុវត្តិភាពនៅចំណុចក្បែរភ្លើងស្តុបចូលផ្សារព្រៃទា បានបង្ហាញឱ្យឃើញគ្រាន់តែមួយភ្លេតចមុខក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងធ្វើធ្វើសកម្មភាពឆក់កាបូបលុយពីជនជាតិចិនដើរតាមផ្លូវបានសម្រេច២លើកដោយសុវត្ថិភាព៕ រំដួល

កើតមានចោរកម្ម ឆក់ លួច ស្ទើរាល់ថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ នាំឱ្យពលរដ្ឋមានក្ដីបារម្ភដក់ក្នុងចិត្ត