
ជាងកាត់ពីរនាក់ភេទចាវគ្នាជាគូស្នហ៍ គេបានឃើញដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្នានៅលើគ្រែដោយអារករនៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៥។

អ្នកស្លាប់នោះឈ្មោះ ប៉ូច ផាន់នី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និងឈ្មោះ ផាន់ ណា អាយុអត់ដឹង មានស្រុកកំណើនៅខេត្តបាត់ដំបង។ អ្នកទាំង២ ប្រកបមុខរបរជាជាងកាត់សក់នៅចំណុចកើតហេតុខាងលើ។

ប្រភពដំណឹងបានឱ្យដឹងថា បុរសដែលបានស្លាប់ទាំង ២នាក់នេះគឺជាគូស្នេហ៍ និងបានរស់នៅជាមួយគ្នាជាង ១ឆ្នាំមកហើយ។ តែមិនដឹងជាមានរឿងអ្វីបានជាកើតរឿងបែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសើបអង្គេតស្រាវជ្រាវលើករណីនេះបន្ថែមទៀត៕
