អ្នកកាសែតម្នាក់ដឹកមីនតោនជូនសមត្ថកិច្ច រងការចោទពីបទ កាន់កាប់អាវុធ និងដឹកជញ្ជូនខុសច្បាប់

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 8 កុម្ភៈ 2025
អ្នកកាសែតម្នាក់ដឹកមីនតោនជូនសមត្ថកិច្ច រងការចោទពីបទ កាន់កាប់អាវុធ និងដឹកជញ្ជូនខុសច្បាប់

អ្នកយកព័ត៌មានឱ្យរព័ត៌គេហទំព័រ មាតុភូមិ លោក ទឺ ពិទូ ត្រូវចោទពីបទកាន់កាប់អាវុធខុសច្បាប់ ក្រោយពេលទៅឡាយវីដេអូអំពីគ្រាប់មីនតោន១គ្រាប់ ស្ថិតនៅភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានដឹកគ្រប់មីននោះជូនទៅសមត្ថកិច្ច។

អ្នកកាសែតម្នាក់ដឹកមីនតោនជូនសមត្ថកិច្ច រងការចោទពីបទ កាន់កាប់អាវុធ និងដឹកជញ្ជូនខុសច្បាប់

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តឧត្តរមានជ័យ គ្រាប់មីនតោននេះត្រូវបានគេប្រទះឃើញកាលពីឆ្នាំ២០២១ ដោយកាលនោះភាគីកម្ពុជាបានស្នើទៅក្រុមស៊ីម៉ាក់ឱ្យយកចេញពីកន្លែងនោះ ប៉ុន្តែភាគីថៃមិនឱ្យយកចេញឡើយ ទើបតែនៅថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥នេះ ត្រូវបានលោក ទឺ ពិទូ និងពលរដ្ឋម្នាក់ទៀតយកចេញ ដែលបង្កបានជាកំហុសឆ្គង ហើយត្រូវបានឃាត់ខ្លួន។

អ្នកកាសែតម្នាក់ដឹកមីនតោនជូនសមត្ថកិច្ច រងការចោទពីបទ កាន់កាប់អាវុធ និងដឹកជញ្ជូនខុសច្បាប់

គួរបញ្ជាក់ថា ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៩០ បានចែងថា បុគ្គលទាំងឡាយណាដែលកាន់កាប់ ឬដឹកជញ្ជូននូវអាវុធគ្រឿងផ្ទុះគ្រាប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងសមត្ថកិច្ច គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១០០០០០០រៀល។ ពាក់ព័ន្ធករណីនេះ មានអ្នកសារព័ត៌មានចំនួនដែលមានមូលដ្ឋាននៅខេត្តឧត្តរមានជ័យ បានអំពាវនាវ និងស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធយោគយល់អយ្យាស្រ័យ និងជួយអន្តរាគមន៍ដោះលែងលោក ទឺ ពិទូ ឱ្យសេរីភាពវិញផងដែរ៕

អ្នកកាសែតម្នាក់ដឹកមីនតោនជូនសមត្ថកិច្ច រងការចោទពីបទ កាន់កាប់អាវុធ និងដឹកជញ្ជូនខុសច្បាប់