មេប៉ូលីសក្រុងភ្នំពេញ បង្កើតក្រុមចល័តតាមពិនិត្យលើអ្នកដំណើរសង្ស័យមានជាតិស្រវឹង

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 22 មករា 2025
មេប៉ូលីសក្រុងភ្នំពេញ បង្កើតក្រុមចល័តតាមពិនិត្យលើអ្នកដំណើរសង្ស័យមានជាតិស្រវឹង

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី ២០ មករា ២០២៥ បានលើកឡើងថា នឹងរៀបចំឱ្យមានក្រុមល្បាតចល័តក្នុងភូមិសាស្ដ្រ ដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ដើម្បីពិនិត្យលើអ្នកបញ្ជាមធ្យោបាយយានយន្តណាដែលមានការសង្ស័យ ពិសេសស្ថិតក្រោមស្ថានភាពគ្រឿងស្រវឹង។

មេប៉ូលីសក្រុងភ្នំពេញ បង្កើតក្រុមចល័តតាមពិនិត្យលើអ្នកដំណើរសង្ស័យមានជាតិស្រវឹង

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ លោកឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាឱ្យសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការត្រួតពិនិត្យជាតិស្រវឹងឱ្យច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រដោយមិនជូនដំណឹងជាមុន។ 

មេប៉ូលីសក្រុងភ្នំពេញ បង្កើតក្រុមចល័តតាមពិនិត្យលើអ្នកដំណើរសង្ស័យមានជាតិស្រវឹង

មេប៉ូលីរូបនេះយល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនតែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។ លោកក៏ណែនាំផងដែរដល់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ទាំងអស់ត្រូវតែប្រើប្រាស់នូវកាយវិការទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយឱ្យបានជាអតិប្បរមានូវការប៉ះពាល់ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ។ ករណីរកឃើញមន្ដ្រីរូបនេះ អនុវត្តខុសពីបទបញ្ជា នឹងត្រូវប្រឈមមុខជាមួយថ្នាក់ដឹកនាំតាមរយៈការអនុវត្តវិន័យកងកម្លាំងព្រមានដកហូតមុខតំណែង ហើយបើធ្ងន់ធ្ងរនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង៕ តាពេជ្រ

មេប៉ូលីសក្រុងភ្នំពេញ បង្កើតក្រុមចល័តតាមពិនិត្យលើអ្នកដំណើរសង្ស័យមានជាតិស្រវឹង