ឆ្នាំ ២០២៤ កន្លទៅកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារកើន ៨៥ភាគរយ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 8 មករា 2025
ឆ្នាំ ២០២៤ កន្លទៅកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារកើន ៨៥ភាគរយ

លោក រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ស្ថានភាពនៃការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មមានលក្ខណៈល្អប្រសើរ ដោយទទួលបានចំណូលប្រមាណជាង ២៥៤ ប៊ីលានរៀល ឬប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើងចំនួន៨៥% ធៀបនឹងឆ្នាំ២០២៣ គ្រាដែលគិតត្រឹមដំណាច់ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៩៥។ ហើយគិតមកដល់បច្ចុប្បន្ននេះ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១, ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។

ឆ្នាំ ២០២៤ កន្លទៅកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារកើន ៨៥ភាគរយ

ចំណែកឯល្បែងផ្សេងសំណាងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានផ្ដល់អាជ្ញាបណ្ណសរុបចំនួន២១ ក្រុមហ៊ុន ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣។ សាខាល្បែងផ្សងសំណាងចំនួន៤៥ សាខា ក្នុងនោះព្យួរចំនួន ១៣ សាខា និងលិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ក្នុងនោះផុតសុពលភាពទាំងអស់។

ឆ្នាំ ២០២៤ កន្លទៅកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារកើន ៨៥ភាគរយ

លោកបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម និងរំពឹងទុកថា នឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលបានដាក់ចេញ។ ទោះយ៉ាងនេះក្ដីលទ្ធផលនៃការប្រមូលចំណូលជាក់ស្ដែងនៅចុងឆ្នាំ២០២៥ មានស្ថានភាពយ៉ាងណានោះ យើងមានការលំបាកក្នុងការប៉ាន់ស្មាន ដោយសារនៅសល់រយៈពេលវែងទៀត ហើយវាអាស្រ័យលើកត្តាច្រើនយ៉ាងដូចជា ស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសាកល ស្ថានភាពនៃវិស័យទេសចរណ៍ រួមទាំងកត្តាផ្សេងៗច្រើនទៀត៕

ឆ្នាំ ២០២៤ កន្លទៅកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារកើន ៨៥ភាគរយ