ករណីដែកធ្លាក់ត្រូវផ្ទះអ្នកភូមិ ឱ្យការខូចខាតកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ករណីដែកផ្ទុះធ្លាក់នោះត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅកាន់ភាគីជនរងគ្រោះដើម្បីបញ្ចប់រឿងហើយ៕