លបចាក់ដីលើបឹងធម្មជាតិ តែពេលធ្លាយដំណឹងជាន់ហ្វ្រាំងលែងស៊ី ប្រែជារឿងធ្វើផ្លូវចូលភូមិ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 28 មករា 2023
លបចាក់ដីលើបឹងធម្មជាតិ តែពេលធ្លាយដំណឹងជាន់ហ្វ្រាំងលែងស៊ី ប្រែជារឿងធ្វើផ្លូវចូលភូមិ

សកម្មភាពនេះបានកំពុងកើតឡើងនៅ​ចំណុច​បឹងកញ្ចូត ដែលជាតំបន់ទឹកជោរនាច ស្ថិតនៅភូមិ​ស្រែថ្មី ឃុំថ្មស  ស្រុកបូទុមសាគរ ខេត្តកោះកុង​។

ប្រភពដំណឹងបានឱ្យដឹងថា ឈ្មួញដែលប៉ុនប៉ងយកដីបឹងរបស់រដ្ឋនេះគឺជាមន្ត្រីរាជការនៅឯរាជធានីភ្នំពេញ ដោយគេជួលក្រុមម្ចាស់គ្រឿងចក្រមកលួចជីកកកាយអាចម៌ដីដោយគ្មានច្បាប់អនុញ្ញាតយកទៅធ្វើជាផ្លូវដើម្បីចូលទៅដល់ទីតាំងដែលគេចង់ចាក់បំពេញ តែបន្ទាប់ពីធ្លាយតំណឹងជាន់ហ្វ្រាំងអត់ស៊ីក៏អាជ្ញាធរចុះទៅឃាត់សួរនាំ បែជាប្រែរឿងថា ធ្វើផ្លូវចូលផ្ទះអ្នកភូមិទៅវិញ។

លបចាក់ដីលើបឹងធម្មជាតិ តែពេលធ្លាយដំណឹងជាន់ហ្វ្រាំងលែងស៊ី ប្រែជារឿងធ្វើផ្លូវចូលភូមិ

ទាក់ទងនឹងសកម្មភាពនេះកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២៣ អាជ្ញាធរឃុំ ស្រុកបូទុមសាគរ បានចុះទៅឃាត់គ្រឿងចក្រ​ដែលធ្វើសកម្មភាព ក្រោមហេតុផលគ្មានច្បាប់អនុញ្ញាត តែមិនដឹងថានឹងឃាត់បានយូរប៉ុណ្ណាទេ ព្រោះកន្លងទៅធ្លាប់ឃាត់ដែរតែក្រុមមិនក្រែងច្បាប់នោះនៅតែហ៊ានធ្វើ។

លបចាក់ដីលើបឹងធម្មជាតិ តែពេលធ្លាយដំណឹងជាន់ហ្វ្រាំងលែងស៊ី ប្រែជារឿងធ្វើផ្លូវចូលភូមិ

សូមរម្លឹកថា សកម្មភាពការរំលោភបំពានវាតទីយកដីសាធារណៈរបស់ជាតិ មានដូចជាដីព្រៃ ដីព្រែក ដីមាត់សមុទ្រ បានកំពុងមានច្រើននៅក្នុង ស្រុកបូទុមសាគរ ខេត្តកោះកុង​ អ្នកខ្លះក៏ធ្វើទៅបាន អ្នកខ្លះក៏ស្ទះដំណើរ ដែលនាំឱ្យគេកើតឆ្ងល់ពីវិធីធ្វើការងាររបស់អាជ្ញាធរស្រុកមួយនេះ ។ វគ្គក្រោយ 1Post នឹងលម្អិតរឿងសំណង់បំពានសមុទ្រ និងព្រែកជូនលោកអ្នកបានជ្រាបបន្តទៀត៕ តាពេជ្រ

លបចាក់ដីលើបឹងធម្មជាតិ តែពេលធ្លាយដំណឹងជាន់ហ្វ្រាំងលែងស៊ី ប្រែជារឿងធ្វើផ្លូវចូលភូមិ