លោកមេឃុំជ្រោយស្វាយ និងមេ ហាប់ ត្រូវមេទាហ៊ានស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 12 ឧសភា 2025
លោកមេឃុំជ្រោយស្វាយ និងមេ ហាប់ ត្រូវមេទាហ៊ានស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយត្រូវបានលោក ថន ឃិន មេបញ្ជាការយោធាស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ នៅភូមិជ្រោយស្វាយលិច ស្ថិតនៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល ខេត្តកោះកុង។  សម្លេង

លោក ថន ឃិន បច្ចុប្បន្នជាមេបញ្ជាការយោធាស្រុកស្រែអំបិល និងជាអ្នកជាប់ពាក់ព័ន្ធនឹងអាជីវកម្មរកស៊ីចាក់បំពេញដីនៅភូមិសាស្ត្រស្រុកស្រែអំបិល។ ទាក់ទងការលើកឡើងដូចនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីលោកមេបញ្ជាការបានទេ ដោយផ្ញើសារសំណួរទៅបណ្ដាញតេឡេក្រាមរបស់លោកចំនួន ២លើក តែត្រូវបានលុបចោល ហើយមិនឆ្លើយតប។

លោកមេឃុំជ្រោយស្វាយ និងមេ ហាប់ ត្រូវមេទាហ៊ានស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ

ចំណែកលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឱ្យដឹងថា រឿងប៉ុន្មានឆ្នាំមុនអាជ្ញាធរសមត្ថកិច្ចបានចុះពិនិត្យនិងបាន

ណែនាំរួចរាល់អស់ហើយ។ ប៉ុន្តែសំណួរសួរថា ការចាក់ដីហើយមិនកាយចេញវិញ នាំឱ្យអ្នកផ្សេងធ្វើតាមជាបន្តបន្ទាប់ តើការពិតយ៉ាងណា? លោកមេឃុំមិនតប ហើយប្លុកតេឡេក្រាមចោលតែម្ដង។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា អ្នកមានទ្រព្យផ្សេងទៀតនៅតំបន់ជាប់មាត់សមុទ្រនោះក៏ចាក់ដីចាក់ថ្ម តាមអ្នកមានអំណាច សូម្បីតែអភិបាលរងស្រុកម្នាក់ធ្វើក៏ដូចនេះដែរ គ្រាដែលប្រទេសជាតិកំពុងរៀបរយឱ្យមានសណ្ដាប់ធ្នាប់ តែគេធ្វើបានជាបន្តបន្ទាប់នាំឱ្យចេះមិនដល់ ឆ្ងល់មិនកើត។ សម្លេង

លោកមេឃុំជ្រោយស្វាយ និងមេ ហាប់ ត្រូវមេទាហ៊ានស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ

ពាក់ព័ន្ធការលើកឡើងនេះលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសាសំណួរពីក្រុមការងារ 1Post។

សូមរម្លឹកថា ភាពគ្មានសណ្ដាប់ធ្នាប់នៅតែបន្តកើតមានលើការបំពានសម្បត្តិសាធារណៈនៅតំបន់នោះ ជាក់ស្ដែងម្ចាស់របងបេតុងសង់ព័ទ្ធឆ្នេរនេសាទ មិនព្រមរើចេញវិញ ១១០ម៉ែត្រ តាមគណៈកម្មការឆ្នេរដែលបានចុះទៅណែនាំនឹងកំណត់ព្រំឱ្យកាលពីដើមឆ្នាំ ២០២៤ នោះទេ ដោយបន្តធ្វើអាជីវកម្មលើដីសាធារណៈបានយ៉ាងរលូន គ្រាដែលអ្នកមានទ្រព្យខ្លះទៀតចាក់ដីវាតទីជាបន្តបន្ទាប់៕ វីដេអូ

លោកមេឃុំជ្រោយស្វាយ និងមេ ហាប់ ត្រូវមេទាហ៊ានស្រុកស្រែអំបិលទម្លាយរឿងចាក់ដីចូលសមុទ្រ