សំណង់ល្មើសច្បាប់សង់លើដីឆ្នេរសមុទ្រកោះប៉ោ ត្រូវបានវាយចោល តែអ្នកបំពានរួចខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 13 មករា 2023
សំណង់ល្មើសច្បាប់សង់លើដីឆ្នេរសមុទ្រកោះប៉ោ ត្រូវបានវាយចោល តែអ្នកបំពានរួចខ្លួន

សំណង់របងរឹងមាំល្មើសច្បាប់លួចសង់ចូលដីចំណីឆ្នេរសមុទ្រស្ថិតនៅក្នុងភូមិ៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានកម្លាំងចម្រុះចុះវាយចោល តែអ្នកប្រព្រឹត្តមិនទាន់ឃើញទទួលទោសទណ្ឌនៅឡើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សំណង់ល្មើសច្បាប់សង់លើដីឆ្នេរសមុទ្រកោះប៉ោ ត្រូវបានវាយចោល តែអ្នកបំពានរួចខ្លួន

ក្រោយវាស់វែងសំណង់របងបេតុងរឹងមាំនោះបានលយចូលដីចំណីឆ្នេរសមុទ្រប្រវែង៣០ម៉ែត្រដែលម្ចាស់សំណង់ជាពលរដ្ឋមានទីលំនៅនៅរាជធានីភ្នំពេញ។

បើតាមលោក អៀង ធី តំណាងម្ចាស់សំណង់របងបានឯកភាពឱ្យវាយកម្ទេចចោលដោយសារលោកពុំបានដឹងថា បានសង់ចូលចំណីឆ្នេរសមុទ្រនោះទេ។

សំណង់ល្មើសច្បាប់សង់លើដីឆ្នេរសមុទ្រកោះប៉ោ ត្រូវបានវាយចោល តែអ្នកបំពានរួចខ្លួន

អភិបាលស្រុកមណ្ឌលសីមា លោក សុខ ភិរម្យ ក៏បានស្នើសុំប្រជាពលរដ្ឋ ឬ អ្នកវិនិយោគនីមួយៗមេត្តាធ្វើពាក្យសុំច្បាប់សាងសង់ឱ្យត្រឹមត្រូវជាមុនសិន មុននឹងសាងសង់សំណង់ណាមួយ ពុំមែនធ្វើបណ្តើរសុំច្បាប់បណ្តើរនោះទេ គ្រាដែលរដ្ឋបាលស្រុកមានក្រុមការរងារជំនាញចុះពិនិត្យវាយតម្លៃតាមលក្ខណៈបច្ចេកទេសបទដ្ឋាន៕ រំចង់

សំណង់ល្មើសច្បាប់សង់លើដីឆ្នេរសមុទ្រកោះប៉ោ ត្រូវបានវាយចោល តែអ្នកបំពានរួចខ្លួន