សម្ដេចតេជោ លុបចោល ស.ជ.ណ ដែលល្បីថាឱ្យចាប់ខ្លួនជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អ្នកសប្បុរសក្នុងសង្គម

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 11 មករា 2023
សម្ដេចតេជោ លុបចោល ស.ជ.ណ ដែលល្បីថាឱ្យចាប់ខ្លួនជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អ្នកសប្បុរសក្នុងសង្គម

សម្ដេចតេជោ នៅព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០២៣ បានសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ដែលទាក់ទងរឿងដីធ្លីរបស់ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំកាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀតនឹងធ្វើក្រោយពេល ឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ»។

សម្ដេចតេជោ លុបចោល ស.ជ.ណ ដែលល្បីថាឱ្យចាប់ខ្លួនជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អ្នកសប្បុរសក្នុងសង្គម

ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង មានតួនាទីជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាដោយមានងារជា «នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍»។ 

លោកជំទាវជាអ្នកជំនួញម្នាក់ដែលបានចូលរួមចំណែកច្រើនក្នុងការងារសង្គម និងសាសនា ដូចជាការឧត្ថម្ភគ្រួសារក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ថ្នល់ ស្ពាន អាគាររដ្ឋ និងសាសនាជាដើម៕ SP

សម្ដេចតេជោ លុបចោល ស.ជ.ណ ដែលល្បីថាឱ្យចាប់ខ្លួនជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អ្នកសប្បុរសក្នុងសង្គម