អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 9 មករា 2023
អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ត្រីជំនាញរបស់ខ្លួនរុញដាក់គ្នាករណីអ្នកមានប្រាក់ចាក់ដីលុបប្រឡាយរដ្ឋពីទំហំទទឹងជិត១០ម៉ែត្រ ជំនួសដោយលូមុខជាង១ម៉ែត្រលើបណ្ដោយប្រឡាយជាង១០០ម៉ែត្រ ក្នុងគោលបំណងធ្វើឱ្យដីរបស់បុគ្គលកាន់តែមានតម្លៃ រីឯទទឹងប្រឡាយកាន់តែរួមតូច ដែលជាចំណុចមុខទឹកដ៏សំខាន់មួយតភ្ជាប់ពីម្ខាងទៅម្ខាងទៀតនៃផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

ប្រភពព័ត៌មានបានឱ្យ 1Post ដឹងថា ដើមឡើយប្រឡាយលេខ៦១នៅត្រង់ចំណុចខាងលើមានទំហំទទឹងជាង៥០សិបម៉ែត្រតែក្រោយមកមានការទន្ទ្រានចាក់ដីបំពេញយកជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋមួយចំនួនធ្វើឱ្យទទឹងប្រឡាយនិងចំណីប្រឡាយសល់ជាង២០ម៉ែត្រ គ្រាដែលទំហំប្រឡាយសម្រាប់បង្ហូរទឹកសល់ទទឹងជិត១០ម៉ែត្រ តែកាលពីពេលថ្មីៗនេះមានបុគ្គលអ្នកមានបានមកចាក់ដីបង្រួមប្រឡាយដោយជំនួសមកវិញត្រឹមលូមុខ១ម៉ែត្រ នាំឱ្យពលរដ្ឋកើតឆ្ងល់ថាចុះបើជំនួសដោយលូជ្រុងធំៗមនុស្សចូលពីរទៅបីនាក់មិនទើសឱ្យហើយមិនកើតឬអ្វី? ព្រោះចំណុចនោះជាមុខទឹកដ៏សំខាន់បែទៅធ្វើឱ្យជាសណ្ឋានកក្អមទៅវិញ សូម្បីតែកូនក្មេងក៏ចេះយល់។

អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

ទាក់ទងនឹងសកម្មភាពបង្រួមប្រឡាយនេះលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹងគ្មានការបញ្ជាក់ទេ បន្ទាប់ពីក្រុមការងារ 1Post សាកសួរលោកចំនួន២ដង ដោយលោកបានរុញទៅឱ្យសួរលោក ជាប វន្ថា ហៅ អ៊ុន វុទ្ធី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកកណ្ដាលស្ទឹង តែមន្ត្រីជំនាញរូបនេះក៏គ្មានការបញ្ជាក់ដែរ បន្ទាប់ពីក្រុមការងារ 1Post សាកសួរលោកចំនួន២ដងដូចគ្នា។

ចំណែក លោក អ៊ុន សុខចាន់ ម្ចាស់គម្រោងចាក់ដីដាក់លូបង្រួមផ្លូវទឹកឱ្យដីបុគ្គលកាន់តែមានហាងឆេងខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់នៅឡើយ។

អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

បើតាមលិខិតស្នើសុំចាក់ដីបង្រួមប្រព័ន្ធបង្ហូរទឹកនេះបានលើកហេតុផលក្រោមឡិះថា ការធ្វើនេះដើម្បីសោភ័ណ្ឌភាពតាមផ្លូវជាតិលេខ៣ សម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ពិសេសកម្មករកម្មការនីដែលរស់នៅតំបន់នោះ គ្រាដែលដីរបស់មានទទឹងជាប់ផ្លូវជាតិលេខ៣ ច្រកចូលទំហំសមល្មម រីឯបណ្ដោយជាប់ចំណីប្រឡាយរាប់រយម៉ែត្រ។ បើគេធ្វើដូចនេះបានតាមបំណងហើយ ដីនោះលែងទើសអ្វីទាំងអស់ ធ្វើឱ្យកាន់តែមានហាងឆេង។ មតិអ្នកយល់និងដឹងរឿងបានលើកឡើងថា ការអភិវឌ្ឍន៍ដើម្បីបុគ្គលជាធំ គួរកុំយករាស្រ្តមកដាក់ក្នុងបន្ទុកធ្វើជាហេតុផលធំ រីឯមន្ត្រីខ្លះសង្ស័យបានកន្ទេលធំបន្លំដេក។ ការអភិវឌ្ឍន៍ដើម្បីប្រយោជន៍សាធារណៈពលរដ្ឋសាទរណាស់និងសូមឱ្យថ្នាក់ដឹកនាំខេត្តពិនិត្យសកម្មភាពនេះឱ្យបានហ្មតចត់ផង។

អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..

សូមរម្លឹកថា ប្រឡាយលេខ៦១នេះមានប្រវែងរាប់រយម៉ែត្រតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្ដាល ដោយឆ្លងកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចដែលគេចាក់ដីដាក់លូបង្រួមឱ្យតូចខាងលើនេះ ជាប្រពន្ធបង្ហូរនិងបញ្ចៀសទឹកដ៏សំខាន់មួយ ពិសេសពេលមានជំនន់ភ្លៀងម្ដងៗ៕ តាពេជ្រ

អាជ្ញាធរស្រុកកណ្ដាលស្ទឹងរុញដាក់គ្នារឿងបើកដៃឱ្យឈ្មួញបង្រួមប្រឡាយនៅចំណុចដីត្រូវប៉ាន់..