រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ទទឹង២៨ម៉ែ្រត ជម្រៅទឹក៦.៧ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២នាក់ ស្រី ៩៣នាក់។
នាវាទេសចរណ៍នេះចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមរលឹកថា នាវាទេសចរណ៍ SEABOURN ENCORE មួយនេះដឹកអ្នកដំណើរទេសចរចំនួនជិត ៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩៕ រំចង់