មកស្គាល់កប៉ាល់យក្សធំជាងគេនៅលើពិភពលោក ដែលមានសមត្ថភាពពិសេស

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 26 មករា 2023
មកស្គាល់កប៉ាល់យក្សធំជាងគេនៅលើពិភពលោក ដែលមានសមត្ថភាពពិសេស

កប៉ាល់យក្ស Pioneering Spirit មានកម្ពស់ស្មើនឹងអគារ ៣០ជាន់ និងធំជាងតួ Eiffel អាចរុះរើប្រព័ន្ធខួងអណ្ដូងប្រេងទាំងមូលនៅលើសមុទ្រ។

Pioneering Spirit គឺជាកប៉ាល់សាងសង់ដែលធំជាងគេបង្អស់លើពិភពលោក។ ប្រការមួយក្នុងចំណោមប្រការដ៏គួរចាប់អារម្មណ៍បំផុតរបស់វានោះ គឺសមត្ថភាពក្នុងការរុះរើប្រព័ន្ធខួងអណ្ដូងប្រេងទាំងមូលនៅលើសមុទ្រ។

មកស្គាល់កប៉ាល់យក្សធំជាងគេនៅលើពិភពលោក ដែលមានសមត្ថភាពពិសេស

Pioneering Spirit មានបណ្ដោយ ៣៨២ម៉ែត្រ និងទទឹង ១២៤ម៉ែត្រក្នុងនោះផ្នែកដែលមានចន្លោះមានបណ្ដោយ ១២២ម៉ែត្រនិងទទឹង ៥៩ម៉ែត្រ មានកម្ពស់ស្មើនឹងអគារ ៣០ជាន់ ធ្វើឱ្យវាធំជាងពីរដងធៀបនឹងកប៉ាល់ដឹកប្រេង វាអាចធ្វើដំណើរដោយកម្លាំងម៉ាស៊ីនផ្ទាល់ខ្លួនក្នុងល្បឿន២៦គីឡូម៉ែត្រ/ម៉ោង៕

មកស្គាល់កប៉ាល់យក្សធំជាងគេនៅលើពិភពលោក ដែលមានសមត្ថភាពពិសេស