លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ឱ្យដឹងថា ព្រះអគ្គីដែលជាភ្លើងអទិទេពប្រទានតាមជំនឿសាសនានឹងត្រូវដង្ហែរក្នុងក្បួនរបស់កីឡាករពីប្រទេសឡាវ មុនចូលមកកម្ពុជាតាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំជាពិសេសក្រសួងទេសចរណ៍នឹងអមដំណើរពីប្រទេសឡាវមកកម្ពុជាផងដែរ។
លោកបានបន្ថែមឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាភ្លើងគប់នេះកម្រនឹងបានឃើញណាស់ ខណៈនេះគឺជាលើកទី១ហើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ដែលក្នុងនោះមានប្រទេសជាច្រើនក្នុងតំបន់អាស៊ានបានចូលរួម។ ដែលរឹត្តិការណ៍មួយនេះក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងទៅកាន់មហាជនលើពិភពលោកផងដែរ។
សូមបញ្ជាក់ថា ក្បួនដង្ហែភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាករអាស៊ាននេះ ខេត្តស្ទឹងត្រែងទទួលពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីក្រចេះ ទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្តបន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕