រដ្ឋបាលជលផល ត្រីចាប់ផ្ដើមត្រូវ ពលរដ្ឋនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ឡើង

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 30 ធ្នូ 2022
រដ្ឋបាលជលផល ត្រីចាប់ផ្ដើមត្រូវ ពលរដ្ឋនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ឡើង

រដ្ឋបាលជលផលបានអំពាវនាវពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ទៅទិញខណៈចុងឆ្នាំនេះរហូតដល់ដើមឆ្នាំ២០២៣ ត្រីអំណោយផលច្រើន។

រដ្ឋបាលជលផល ត្រីចាប់ផ្ដើមត្រូវ ពលរដ្ឋនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ឡើង

រដ្ឋបាលជលផលបានសង្កេតឃើញថាក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងនៅរដូវនេសាទឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាបបឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

រដ្ឋបាលជលផល ត្រីចាប់ផ្ដើមត្រូវ ពលរដ្ឋនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ឡើង

រដ្ឋបាលជលផលបានអំពាវនាវដល់ពលរដ្ឋអញ្ជើញមកទិញត្រីតាមពេលវេលាកំណត់។ ជាមួយគ្នានេះ រដ្ឋបាលជលផលបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕ រំចង់

រដ្ឋបាលជលផល ត្រីចាប់ផ្ដើមត្រូវ ពលរដ្ឋនិយមធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់ឡើង