រដូវបើកនេសាទហើយ តែត្រូវប្រើឧបករណ៍ដែលអនុញ្ញាតឱ្យស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 2 តុលា 2023
រដូវបើកនេសាទហើយ តែត្រូវប្រើឧបករណ៍ដែលអនុញ្ញាតឱ្យស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត

ក្រសួងកសិកម្មបានប្រកាសបើកការនេសាទសម្រាប់ក្នុងដែនទឹកសាបនៅខាងជើងខ្សែស្របទន្លចតុមុខ បើកចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាបនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ខេត្តស្ទឹងត្រែង បើកចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។

រដូវបើកនេសាទហើយ តែត្រូវប្រើឧបករណ៍ដែលអនុញ្ញាតឱ្យស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត

រីឯដែននេសាទដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខនឹងបើកចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

សូមរម្លឹកថា អ្នកនេសាទទាំងអស់ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

រដូវបើកនេសាទហើយ តែត្រូវប្រើឧបករណ៍ដែលអនុញ្ញាតឱ្យស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត