បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 26 ធ្នូ 2022
បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ

សេចក្ដីរាយការណ៍បានឱ្យ 1Post ដឹងថា ក្រុមទូកនេសាទកំពុងអូសកូនខ្យងស និងកូនក្រែងឈាម តែខាងសហគមន៍ និងជលផលមិនបង្ក្រាបទេ បានត្រឹមបង្អើលៗ ធ្វើឱ្យបទល្មើសកើតឡើងដូចភ្លៀងរលឹម។

ជាក់ស្តែងកាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២ គ្រាន់តែមុនពេលដែលអូប័រសហគមន៍រៀបចេញដំណើរភ្លាម ក៏ស្រាប់តែឃើញក្រុមទូកល្មើសនេសាទនោះរត់ចូលផ្ទះជាបន្ទាន់ ចំណែកទូកនេសាទផ្សេងទៀតក៏ត្រូវបានអូរប័រសហគមន៍ដេញឱ្យត្រឡប់ចូលផ្ទះវិញដែរ។ ក្រោយធ្វើសកម្មភាពដូចនេះមិនទាន់ស្ងួតខោអាវផង ពេលដែលអូប័រខាងសហគមន៍ និងអ្នកសារព័ត៌មានចេញទៅបាត់ក្រុមខាងលើក៏ត្រឡប់មកធ្វើសកម្មភាពឡើងវិញដដែល។

បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ

ពេលនោះដែរក្រុមអ្នកសារព័ត៌មានក៏បានខលទូរសព្ទទៅខាងជំនាញជលផល ប៉ុន្តែខលអត់ចូល។ក្រោយមក ក៏បានបន្តខលទៅលោក អុី ម៉េងលាង  ប្រធានមន្ទីរកសិកម្ម ខេត្តកោះកុង ប្រាប់គាត់ថាមានទូកល្មើសនេសាទច្រើនណាស់នៅលើផ្ទៃសមុទ្រក្នុងឃុំថ្មស។ ប៉ុន្តែបែរត្រូវលោក ឣុី ម៉េងលាង ចោទថាឣ្នកសារពត៌មាននិយាយមិនពិតទៅវិញ។ តើទូកនេសាទដែលកំពុងឣូសធ្វើបទល្មើសទាំងឣស់នេះជាការពិតដែរ រឺក៏មិនពិតដូចលោក ឣុី ម៉េងលាង លើកឡើង។ ដល់តែពេលនោះក៏នឹកដល់ឃ្លាមួយដែលគេនិយាយពីមន្រ្តីជើង១០ ឣង្គុយនៅតែលើកៅឣី ដាក់ដៃលើតុចាំតែបញ្ជាកូនចៅ សង្ឃឹមឃ្លានេះមិនកើតមានចំពោះលោកប្រធានទេ។

បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ

ទាក់ទងនឹងសំណួរអ្នកសារព័ត៌មានរឿងបទល្មើសនេសាទនេះកន្លងទៅ 1Post ក៏ធ្លាប់ព្យាយាមសាកសួរទៅលោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរូបនេះដែរ តែបែជាលោកទទួលសារសំណួរហើយក៏ប្លុកលេខតេឡេក្រាមក្រុមការងារយើងខ្ញុំចោលទៀតផង។

បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ

សូមបញ្ជាក់ថា កើតចេញពីសកម្មភាពល្មើសនេសាទខាងលើដែលមើលទៅការបង្ក្រាបហាក់ធ្វើរបៀបចុងដៃចុងជើង ទើបគេកើតឆ្ងល់សង្ស័យថា ទំនងជាមានអំពើគប់គិតណាមួយហើយបានជាទូកបំពាក់ឧបករណ៍នេសាទល្មើសច្បាប់ និងការនេសាទល្មើសបំរាមធ្វើទៅបានគ្មានស្រាកស្រាន្តសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់បន្ថែមផងទានការពិតយ៉ាងណា?៕ តាពេជ្រ

បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ បទល្មើសអូសកូនក្រែងឈាម លាយឡំជាមួយកូនខ្យងស កើតឡើងជាក់ស្ដែង តែមេកសិកម្មកោះកុងប្រកែកពីចម្ងាយ