ក្រោយគ្រោះថ្នាក់ចរាចរណ៍ប្រទះឃើញគ្រឿងញៀនជាង ២០០គីឡូក្រាមនៅក្នុងរថយន្តពាក់ស្លាកលេខ ខ.ម

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 15 វិច្ឆិកា 2022
ក្រោយគ្រោះថ្នាក់ចរាចរណ៍ប្រទះឃើញគ្រឿងញៀនជាង ២០០គីឡូក្រាមនៅក្នុងរថយន្តពាក់ស្លាកលេខ ខ.ម

កម្លាំងសមត្ថកិច្ចដកហូតនិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងចាំការស្រាវជ្រាវបន្ថែម បន្ទាប់ពីបានឆែកឆេរនិងរកឃើញនៅក្នុងរថយន្តពាក់ស្លាកលេខ ខ.មក្រោយពីជួបគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២រវាងរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌ទ្រេអ៉ី ពាក់ស្លាក លេខ ខេមរភូមិន្ទ 02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បានបើកបរក្នុងល្បឿនលឿន ទៅបុករថយន្តពីរគ្រឿងរងការខូចខាត នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខសំណង់លំនៅដ្ឋានវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ រំចង់