
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដាស់តឿនដល់មន្រ្តីដែល ពាក់ព័ន្ធត្រូវដកខ្លួនចេញឱ្យប្រញាប់ បើមិនដូច្នេះទេសាច់ស្អុយនោះនឹងកាត់ចេញហើយ។

“សូម ដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីនេះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និង វះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺ រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃនឹងចាត់វិធានការវះកាត់ សាច់ស្អុយចោលតែម្តង”។

ការលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នៅស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១២ មីនា ឆ្នាំ២០២៥៕
