
ប៉ូលីសមកពីស្ថានីយ៍ Huai Rai ក្នុងស្រុក Den Chai ខេត្ត Phrae ភាគខាងជើងប្រទេសថៃ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនថ្នាំញៀនប្រភេទមេតំហ្វេតាមីន ដែលបានផ្លាស់ប្តូរផ្លូវពីព្រំដែនឡាវឆ្លងកាត់ខេត្ត Nan ទៅ Phrae ជាមួយនឹងទិសដៅចុងក្រោយនៅខេត្ត Lopburi ភាគកណ្តាលប្រទេសថៃ កាលពីព្រឹកថ្ងៃទី 29 ខែមិថុនា។

រថយន្តនោះពាក់ស្លាកលេខខេត្តមហាសារ៉ាខេម បើកបរដោយឈ្មោះ ខាំ វ៉ាង មានទីលំនៅខេត្តមហាសារ៉ាខេម ។ បន្ទាប់ពីការត្រួតពិនិត្យកាំរស្មីអ៊ិច អាជ្ញាធរបានរកឃើញវត្ថុសង្ស័យលាក់ទុកនៅក្នុងធុងបាសធំៗជាច្រើន ដែលគ្របដណ្ដប់យ៉ាងតឹងជាមួយផ្ទាំងក្រណាត់។

នៅក្នុងឧបករណ៍បំពងសំឡេង ប៉ូលិសបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនពណ៌ទឹកក្រូចមានសញ្ញា «WY» លាក់ក្នុងកញ្ចប់ចំនួន ១០០០។ រឹបអូសបានសរុបមានថ្នាំញៀនមេតំហ្វេតាមីន១០លានគ្រាប់លាក់ទុកក្នុងឧបករណ៍បំពងសំឡេង។ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចោមចៅកំពុងបន្តចាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យ៕
