សៀមរាប៖ ជនសង្ស័យជាចោរលួចដឹកសត្វក្របីរបស់ប្រជាពលរដ្ឋចំនួន៨ក្បាលបានហើយ គាប់ជួនរថយន្តជាប់ផុងខ្លាចខ្លាចបែករឿងជាប់គុកក៏បានដុតរថយន្តចោលហើយនាំគ្នារត់គេចខ្លួនកាលពីវេលាទៀបភ្លឺថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ចំងាយពីផ្ទះអ្នកភូមិ២០០ម៉ែត្រ ក្នុងភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ចែត ជុន អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យថា កាលពីព្រលឹមស្រាងៗថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២២ លោកក្រោកពីដំណេកដូចសព្វដងដើម្បីដឹកសត្វក្របី ចេញពីក្រោលយកទៅចងនៅវាលស្រែ ស្រាប់តែឃើញមនុស្សមួយក្រុមនាំគ្នារត់គេច ហើយឃើញរថយន្តកូរ៉េទ្រុងមួយគ្រឿងឆេះ និងឃើញសត្វក្របីចំនួនន ៨ក្បាលរបស់អ្នកភូមិទើបនាំគ្នាផ្អើលឆោឡោ។
ទើបសន្និដ្ឋានថា មានជនសង្ស័យលួចសត្វក្របីបម្រុងឡើងរថយន្ត តែគាប់ជូនរថយន្តជាប់ផុងខ្លាចបែករឿង ទើបដុតរថយន្តចោលតែម្តង។បច្ចុប្បន្នសមត្ថកិច្ចចុះទៅពិនិត្យរួចស្ទូចយករថយន្តទៅរក្សាទុក និងបន្តស្រាវជ្រាវ៕ រំចង់