មនុស្ស ៣០០០នាក់ មកពីជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង និង​សិច​ស៊ី​បំផុតនៅ​ឆ្នេរ​ប៉ាតាយ៉ា​

ពិភពលោក
ថ្ថ្ងៃអាទិត្យ 30 តុលា 2022
មនុស្ស ៣០០០នាក់ មកពីជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង និង​សិច​ស៊ី​បំផុតនៅ​ឆ្នេរ​ប៉ាតាយ៉ា​

ប៉ាតាយ៉ា៖ ព្រឹត្តិការណ៍រត់តាមឆ្នេរដ៏ធំមួយ និង​សិច​ស៊ី​បំផុត​នៅ​ប្រទេស​ថៃ​ចម្ងាយ​៥​គីឡូម៉ែត្រ​នៅ​ឆ្នេរ​ប៉ាតាយ៉ា​ក្នុងកម្មវិធី "PATTAYA INTERNATIONAL BIKINI BEACHRACE 2022" នឹងប្រារព្វឡើងជាលើទី៦ នៅចុងឆ្នាំ២០២២ នេះ។

កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍កីឡា (Sport Tourism Destination) និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពរស់រវើក រួមទាំងការកសាងកេរ្តិ៍ឈ្មោះល្អធ្វើ​ឱ្យ​ទីក្រុង​ប៉ាតាយ៉ា​ក្លាយជា​គោលដៅ​ទេសចរណ៍ (Tourism Destination) សម្រាប់​ប្រជាជន​ថៃ និង​ជនបរទេស ដោយស្វាគមន៍អ្នករត់ប្រណាំងជាង 3,000 នាក់មកពីជុំវិញពិភពលោកដែលបានចុះឈ្មោះរួចជាស្រេច។

លោក Paramet Ngampiset អភិបាលក្រុងប៉ាតាយ៉ា បានឱ្យដឹងថា ប៉ាតាយ៉ា និងនាយកដ្ឋានសមុទ្រ បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍អ្នករត់ប្រណាំង និងអ្នកទេសចរដែលនឹងចូលរួមនៅថ្ងៃនៃព្រឹត្តិការណ៍នេះ។ ដផយអាជ្ញាធរបានរៀបចំកន្លែងឆ្នេរប៉ាតាយ៉ា និងសម្រួលចរាចរណ៍ទីក្រុងប៉ាតាយ៉ាទៅតាមគម្រោងដោយមានទាំងថវិកាដើម្បីរៀបចំព្រឹត្តិការណ៍នានាដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅចុងឆ្នាំជាបន្តបន្ទាប់ ដូចជាពិធីបុណ្យ Loy Krathong Festival ពិធីបុណ្យកាំជ្រួចនៅប៉ាតាយ៉ាជាដើម។ 

មនុស្ស ៣០០០នាក់ មកពីជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង និង​សិច​ស៊ី​បំផុតនៅ​ឆ្នេរ​ប៉ាតាយ៉ា​

ហើយជាចុងក្រោយជាមួយនឹងពិធីបុណ្យដើម្បីអបអរចុងឆ្នាំចាស់និងស្វាគមន៍ឆ្នាំថ្មីដូច  ព្រឹត្តិការណ៍ Pattaya Countdown ជាដើម ដើម្បីពង្រឹងគោលនយោបាយគោលដៅទេសចរណ៍កីឡា ធ្វើឱ្យទីក្រុងប៉ាតាយ៉ាក្លាយជាគោលដៅទេសចរណ៍ទាំងភ្ញៀវទេសចរណ៍ថៃ និងជនបរទេស។ សូម​ឱ្យ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​ដាក់​ពាក្យ​រត់​ការ និង​អញ្ជើញ​ចូលរួមទស្សនាពិព័រណ៍នេះ  ជាលទ្ធផលមានការកក់បន្ទប់ច្រើនរហូតដល់ជាង ៨០-១០០%។

 លោកវរសេនីយ៍ទោ Nattakit Tangpoonsinthana  ជំនួយការនាយកគ្រប់គ្រងនាយកដ្ឋានទីផ្សារ ក្រុមហ៊ុន Central Pattana Public Limited បាននិយាយថា “ទីក្រុង Pattaya គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកពីឆ្នេរនិងសមុទ្រដ៏ស្រស់ស្អាត  ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល ហើយ​មាន​សកម្មភាព​ផ្សេងៗ​ដែល​អាច​ឆ្លើយ​តប​នឹង​ការ​រស់​នៅ​របស់​អ្នក​ទេសចរ​គ្រប់​ក្រុម។ ការរត់ប្រណាំង PATTAYA INTERNATIONAL BIKINI BEACH RACE 2022 គឺជាការរត់ប្រណាំងដែលអ្នករត់ប្រណាំងអាចបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ និងមានសុខភាពល្អក្នុងពេលតែមួយ។ ខាងក្រុមហ៊ុនត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងវិស័យនេះ ដើម្បីស្វាគមន៍អ្នករត់ប្រណាំង និងអ្នកទេសចរមកពីជុំវិញពិភពលោកដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីជំរុញសេដ្ឋកិច្ចនៅចុងឆ្នាំនេះ៕ សុផាផន

មនុស្ស ៣០០០នាក់ មកពីជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង និង​សិច​ស៊ី​បំផុតនៅ​ឆ្នេរ​ប៉ាតាយ៉ា​ មនុស្ស ៣០០០នាក់ មកពីជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង និង​សិច​ស៊ី​បំផុតនៅ​ឆ្នេរ​ប៉ាតាយ៉ា​