«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ជាប្រធានបទបុណ្យសមុទ្រកម្ពុជាឆ្នាំនេះ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 11 ធ្នូ 2022
«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ជាប្រធានបទបុណ្យសមុទ្រកម្ពុជាឆ្នាំនេះ

បុណ្យសមុទ្រឆ្នាំ២០២២ ជុំទី៣ បានប្រារព្វឡើងនៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែធ្នូ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដាក់ប្រធានបទពិធីបុណ្យសមុទ្រនៅឆ្នាំនេះគឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគតបានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ជាប្រធានបទបុណ្យសមុទ្រកម្ពុជាឆ្នាំនេះ

សូមរម្លឹកថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ហើយពិធីបុណ្យនេះត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក៕ និរតី

«ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» ជាប្រធានបទបុណ្យសមុទ្រកម្ពុជាឆ្នាំនេះ