នាយករដ្ឋមន្ត្រីនៃកម្ពុជា តេជោសែន កាលពីនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចឱ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួសក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឱ្យបានមុនការប្រកួតស៉ីហ្គេមនាពេលខាងមុខនេះ។
ការអនុញ្ញាតនេះព្រោះតែឃើញការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួនដែលបានរងរបួសដោយការប្រកួត ហើយលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើការចំណាយថវិកាផងដែរ៕ រំចង់