អន្ទិតមានសតិមិនគ្រប់ម្ដាយដាក់ច្រវាក់ជើង ក្រោយផ្សឹកត្រឡប់ទៅស្រុកស្រែវិញ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 18 តុលា 2022
អន្ទិតមានសតិមិនគ្រប់ម្ដាយដាក់ច្រវាក់ជើង ក្រោយផ្សឹកត្រឡប់ទៅស្រុកស្រែវិញ

ខេត្តកំពត ៖ អតីតសង្ឃសតិមិនប្រកតីក្រោយពេលសឹករួចត្រឡប់ទៅផ្ទះវិញ ត្រូវម្ដាយចាប់ដាក់ច្រវាក់ជើង ដោយសារជំងឺសរសៃប្រាសាទរបស់អន្ទិតរើឡើងវិញខ្លាចរត់ចោលផ្ទះ។

អន្ទិត ប្រឹង ភាឡឹង អាយុ២៤ឆ្នាំ រស់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ខេត្តកំពត ជាកូនទី៤ក្នុងចំណោមប្អូន៥នាក់ (ប្រុស២ ស្រី៣) នៃត្រកូលគ្រួសារក្រីក្រមួយ ដែលចូលបួសរៀននៅវត្តវាលពួច ក្នុងខេត្តកំពត។ 

អន្ទិតមានសតិមិនគ្រប់ម្ដាយដាក់ច្រវាក់ជើង ក្រោយផ្សឹកត្រឡប់ទៅស្រុកស្រែវិញ

តាំងពីអាយុ ១១ឆ្នាំ រហូតអាយុ១៨ឆ្នាំ និងបានរៀនចេះដឹងធម៌គ្រាន់បើ និងអក្សរសាស្រ្តខ្មែរ រួមទាំងចេះនិយាយភាសាអង់គ្លេស និងភាសាចិន បានយ៉ាងស្ទាត់ជំនាញដែលអាចប្រកបការងារចិញ្ចឹមជីវិតបាន។ 

ប៉ុន្តែពេលធ្លាក់ខ្លួនមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរអន្ទិតរូបនេះមិនត្រឹមតែភ្លេចអស់ទេ ថែមទាំងក្លាយជាមនុស្សដែលមានចរិតកាចលែងដឹងខុសត្រូវផ្ទុយពីកាលនៅបួស និងកាលមិនទាន់ឈឺជាមនុស្សស្លូតបូតម្នាក់។ ដូច្នេះទើបម្ដាយសម្រេចដាក់ច្រវាក់ជើងមិនឱ្យដើរទៅណាហើយកំពុងស្វែងរកការព្យាបាល៕ រំចង់