ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 23 មេសា 2025
ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ

ក្រោយបាត់ខ្លួន២ថ្ងៃ ប្ដីប្រពន្ធ២នាក់ត្រូវបានគេប្រទះឃើញស្លាប់ សពប្រពន្ធនៅក្រោមដើមសំរង សពប្ដីនៅក្បែរដើមសំរង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២២ មេសា ២០២៥។

ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ

ប្រភពដំណឹងបានឱ្យដឹងថា ជនរងគ្រោះជាគ្រួសារក្រីក្រ ប្ដីឈ្មោះ ឪ រិទ្ធ អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ យ៉ាន សំភស់ អាយុ៤១ឆ្នាំ ជាពលរដ្ឋរស់នៅភូមិកើតហេតុខាងលើ។

ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ

បើតាមក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអណ្ដូងទឹក ដែលចុះទៅធ្វើកោសលវិច័យបានឱ្យដឹងថា អ្នកទាំង២ស្លាប់ដោយសារដើមសំរងរំលំបាក់រមៀលកិនពីលើ។ សាកសពត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យប្រគល់ឱ្យសាច់ញាតិគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ

គួររម្លឹកថា រយៈពេលជាង ២ខែមកនេះនៅឃុំអណ្ដូងទឹក មានអ្នកស្លាប់ ៤នាក់មកហើយដោយសារគ្រោះថ្នាក់នៃការប្រមូលផ្លែសំរងនេះ។ អ៊ីចឹងទេ សូមឱ្យមានការតោងប្រយ័ត្នខ្ពស់ពិសេសការកាប់រំលំដើមយកផ្លែដែលជាអំពើខុសច្បាប់ ប្រឈមមុខនឹងទោសទណ្ឌ ហើយអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតផងទៀត៕ តា ពេជ្រ

ពីរនាក់ប្ដីប្រពន្ធស្លាប់ដោយដើមសំរងសង្គត់ពីលើនៅក្នុងព្រៃ ស្រុកបូទុមសាគរ